វាជារឿងធម្មតាប៉ុណ្ណោះ ប្រសិនបើយើងគេងហៀរទឹកមាត់តិចតួច ប៉ុន្តែនៅក្នុងករណីដែលយើងចេញទឹកមាត់មិនឈប់ និងគ្រប់ពេលវេលា តើវាបណ្ដាលមកពីអ្វី ហើយគួរបារម្ភដែរអត់? យ៉ាងណាមិញ គ្នាយើងគប្បីស្វែងរកមូលហេតុបង្កឲ្យបានច្បាស់លាស់ ក៏ដូចជាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា ទើបជាការប្រសើរ។
អាការៈចេញទឹកមាត់ភ្លាមៗ កើតឡើងនៅពេលមានការហូរបញ្ច្រាស ដោយសារតែទឹកមាត់ និងច្រាលអាស៊ីដនៅក្នុងមាត់។ ប្រសិនបើគ្នាយើងសង្កេតឃើញអាការៈនេះ រួមជាមួយនឹងរោគសញ្ញាទូទៅដទៃទៀតនៃការច្រាលអាស៊ីដ រួមមានជូរមាត់ ភើញឹកញាប់ ក្រហាយទ្រូង និងមានខ្យល់ដង្ហើមមិនល្អ។ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យបើមានបញ្ហានេះ។ ជាមួយគ្នានេះដែរ នៅពេលដែលយើងមានអារម្មណ៍ថាមានអ្វីមួយនៅជាប់បំពង់ក វាអាចជាជំងឺមហារីកមួយចំនួន ដូចជាមហារីកបំពង់អាហារ ដែលធ្វើឲ្យយើងមានការពិបាកក្នុងការលេបទឹកមាត់។
ច្រមុះអាចដើរតួនាទីជាអ្នកការពារប្រឆាំងនឹងភ្នាក់ងារបង្កការរលាកក្រហាយ រួមទាំងធូលី ការបំពុល និងអាលែកហ្ស៊ី។ នៅពេលដែលភ្នាក់ងារបង្កការរលាកនេះចេញពីច្រមុះចូលទៅដល់ក្នុងមាត់ វាក៏អាចបណ្ដាលឲ្យមានការផលិតទឹកមាត់ច្រើនផងដែរ។
ទន្ទឹមនឹងនេះដែរ សារធាតុគីមីនៅក្នុងបរិយាកាសក៏ជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងផលិតទឹកមាត់ច្រើនជ្រុល តួយ៉ាងដូចជាស្រ្ពៃយ៍បាញ់មូសដែលយើងតែងតែប្រើប្រាស់ជាប្រចាំ។ ជាក់ស្ដែង ថ្នាំសម្លាប់សត្វល្អិតទាំងនេះ អាចមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទparasympathetic ដែលគ្រប់គ្រងក្រពេញទឹកមាត់។
ចង្អោរអាចបណ្ដាលឲ្យមាត់របស់យើងបញ្ចេញទឹកមាត់ ដោយសារតែវាត្រូវបានគ្រប់គ្រងដោយប្រព័ន្ធសរសៃប្រសាទparasympathetic ហើយនៅពេលខ្លះ ខួរក្បាលគិតថាយើងកំពុងតែពុលអ្វីមួយ ទើបព្យាយាមបណ្ដេញសារធាតុពុលនោះចេញពីរាងកាយ។
សារធាតុNiacin ឬB3 គឺជាវីតាមីនដែលដើរតួនាទីក្នុងប្រតិកម្មអង់ស៊ីមចំនួន៤០០នៅក្នុងរាងកាយ។ កង្វះវីតាមីនមួយប្រភេទនេះ អាចបណ្ដាលឲ្យអណ្ដាតរបស់យើងប្រែទៅជាពណ៌ក្រហមភ្លឺ រួមជាមួយរោគសញ្ញានៃក្រពះពោះវៀនដូចជាក្អួត ឬរាករូស ក៏ដូចជាផលិតទឹកមាត់ច្រើនជ្រុល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet