ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារកំពុងកើតឡើងរប៉េះរប៉ោះនៅតាមបណ្តាលខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ជំងឺពងបែកដៃជើង និងក្នុងមាត់ជាជំងឺអ្វី? មានរោគសញ្ញាអ្វីខ្លះ? ហើយអាចការពារតាមវីធីណា?
ក្រសួងសុខាភិបាលនៅថ្ងៃទី៩ ខែមិថុនា បានឲ្យដឹងថា ជំងឺពងបែកដៃជើង និងក្នុងមាត់ភាគច្រើនជាប្រភេទជំងឺស្រាលដែលបង្កឡើងដោយកុកសាគីវីរុស ហើយច្រើនកើតលើទារក និងកុមារដែលមានអាយុក្រោម ១០ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ៥ ឆ្នាំ ហើយជំងឺនេះ អាចជាទៅវិញក្នុងរយៈពេលចន្លោះពី៧ ទៅ១០ថ្ងៃ និងកម្រមានផលវិបាកណាស់។ យ៉ាងណា ក្រសួងឲ្យដឹងថាជំងឺនេះក៏អាចបង្កឡើងដោយវីរុស EV-71 ដែលអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិតដែរ ដែលតម្រូវឲ្យអាណាព្យាបាលត្រូវនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។
ជំងឺពងបែកដៃជើង និងក្នុងមាត់អាចឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើមរួមមាន ទឹកមាត់ កំហាក ស្លេស្ម និងសម្បោរ ទឹករងៃដែលចេញពីពងបែក និងលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងនៅសប្តាហ៍ទី១។ ដូច្នេះ ម៉ាក់ប៉ាអាចការពារកូនពីការឆ្លងជំងឺនេះដោយ៖
ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារអាចការពារបានបើម៉ាក់ប៉ាថែរក្សាអនាម័យផ្ទាល់ខ្លួន និងកូនបានត្រឹមត្រូវ។ បើម៉ាក់ប៉ាឃើញកូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ម៉ាក់ប៉ាត្រូវនាំអាអូនទៅកាន់មន្ទីរពេទ្យ ជាពិសេសបើកូនមានរោគសញ្ញាធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet