ការមានវ័យកាន់តែច្រើនធ្វើឱ្យមនុស្សអាចនឹងងាយឈឺ និងអាចមានជំងឺរុំារ៉ៃដោយសាររាងកាយចាប់ផ្តើមចុះខ្សោយ។ ប៉ុន្តែការទទួលបានរបបអាហារត្រឹមត្រូវ អាចជួយមនុស្សវ័យចំណាស់មានសុខភាពល្អ មិនងាយឈឺ។ តើមនុស្សវ័យចំណាស់ចាំបាច់ត្រូវការអាហាររូបត្ថម្ភប្រភេទណាខ្លះដើម្បីពង្រឹងសុខភាពទូទៅ?
សាស្រ្តាចារ្យ David Richardson ទីប្រឹក្សាវិទ្យាសាស្ត្រនៅ Council for Responsible Nutrition (CRN) ចក្រភពអង់គ្លេសបានណែនាំអាហារូបត្ថម្ភសម្រាប់មនុស្សចំណាស់ដូចខាងក្រោម៖
ជាធម្មតាម៉ាស់សាច់ដុំរបស់យើងនឹងថយចុះនៅ ពេលយើងមានវ័យកាន់តែច្រើន ដែលជាមូលហេតុធ្វើឱ្យយើងចុះខ្សោយ។ ដំណើរការនេះអាចត្រូវបានពន្យឺតដោយការញ៉ាំអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់។ ផលិតផលទឹកដោះ សាច់ក្រហម និងស៊ុតគឺជាប្រភពប្រូតេអ៊ីនដ៏ល្អ។
ក្នុងចំណោមមនុស្ស ១២នាក់ដែលមានអាយុលើសពី ៥០ឆ្នាំឡើង មានស្ត្រី ៣នាក់ និងបុរសម្នាក់មានជំងឺពុកឆ្អឹង។ ការទទួលបានវីតាមីន និងរ៉ែសំខាន់ៗបានគ្រប់គ្រាន់ជួយការពារបញ្ហាឆ្អឹងលើមនុស្សវ័យចំណាស់។
ជំងឺរលាកសន្លាក់ឆ្អឹងប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ និងជាមូលហេតុចម្បងនៃពិការភាព។ អាហារមួយចំនួនអាចរួមចំណែកជួយការពារបញ្ហានេះដែរ។
សារធាតុប្រូបាយអូទិក គឺជាផលិតផលអាហារដែលមិនអាចរំលាយបាន និងជំរុញការលូតលាស់នៃបាក់តេរី “ល្អ” ដែលមានស្រាប់នៅក្នុងពោះវៀនធំ។ ប្រូបាយអូទិកមាននៅក្នុងទឹកដោះគោជូរ។
ការចុះខ្សោយខួរក្បាល និងជំងឺវង្វេងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិត មនុស្សចាស់។ អាស៊ីដខ្លាញ់អូមេហ្កា ៣ មាននៅក្នុងគ្រាប់ផ្លែឈើដូចជា គ្រាប់វ៉ុលណាត់ ស្វាយចន្ទី ត្រីសម្បូរខ្លាញ់ល្អដូចជា ត្រីសាម៉ុន ត្រី mackerel ត្រីសាឌីន និងត្រីធូណា។
នៅពេលយើងមានវ័យកាន់តែច្រើន ហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏កើនឡើងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងផ្លែទំពាំងបាយជូ ប្លូប៊ឺរី ឈើរី សារីព្រៃ កន្ទួតព្រៃ ក្រូច ប៉ោម ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី ខ្ទឹមបារាំង ស្ពៃក្តោប ខ្ទឹមស សណ្តែកសៀង និងតែបៃតងជាដើម។
សាស្រ្តាចារ្យរូបនេះក៏បានណែនាំបន្ថែមថា ដើម្បីបង្ការកង្វះអាហារូបត្ថម្ភ មនុស្សវ័យចំណាស់ត្រូវញ៉ាំអាហារដែលល្អចំពោះសុខភាព និងអាចញ៉ាំវីតាមីនបំប៉នប្រសិនបើមានការណែនាំពីគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet