មហារីកក្រពះកើតឡើងដោយសារតែកោសិកាមិនប្រក្រតីលូតលាស់នៅលើស្រទាប់ខាងក្នុងនៃក្រពះ។ ជាក់ស្ដែង មហារីកប្រភេទនេះកម្របង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងណាស់ ឬអាចបង្ហាញរោគសញ្ញាមិនច្បាស់លាស់។ យ៉ាងណាមិញ មហារីកក្រពះក៏ពាក់ព័ន្ធនឹងបញ្ហាស្បែកផងដែរ ជាពិសេសចេញរោគសញ្ញានៅលើផ្ទៃមុខតែម្ដង ដែលជាធម្មតា កើតឡើងនៅពេលជំងឺស្ថិតក្នុងដំណាក់កាលដំបូង។
ជំងឺមហារីកក្រពះ អាចបណ្ដាលឲ្យកើតជំងឺស្បែកដ៏កម្រមួយឈ្មោះថា Papuloerythroderma of Ofuji ដែលនាំឲ្យស្បែកកើតមានកន្ទួលពកតូចៗ ហើមរបកស្បែកស្ទើរតែពាសពេញរាងកាយ និងភាគច្រើនកើតនៅលើផ្ទៃមុខ។ លើសពីនេះ ជំងឺមហារីកក្រពះក៏ប៉ះពាល់ដល់ស្រទាប់មុយកឺ ចង្កោមក្រពេញជុំវិញស្បែក និងកូនកណ្ដុរ ព្រមទាំងនាំឲ្យស្បែកយើងឡើងរមាស់ថែមទៀតផង។
ក្រៅពីបញ្ហាស្បែក រោគសញ្ញាដំណាក់កាលដំបូងផ្សេងទៀត រួមមាន មិនឃ្លានអាហារ ស្រកទម្ងន់ភ្លាមៗ ឈឺពោះ ឬហើមនៅក្នុងពោះ។ រោគសញ្ញាដទៃទៀតមាន ក្រហាយទ្រូង ពិបាករំលាយអាហារ ចង្អោរ និងក្អួតដែលអាចមាន ឬគ្មានឈាម។ ម្យ៉ាងវិញទៀត អ្នកជំងឺអាចមានអារម្មណ៍ឆ្អែត បន្ទាប់ពីញ៉ាំអាហារតិចតួចប៉ុណ្ណោះ។
ភាគច្រើន អ្នកដែលកើតជំងឺមហារីកក្រពះច្រើនតែជាអ្នកមានអាយុលើសពី៦០ឆ្នាំ។ កត្តាហានិភ័យចម្បងដ៏ធំមួយទៀត គឺរបបអាហារតែម្ដង។ ចំពោះរបបអាហារដែលប្រៃខ្លាំង អាហារឆ្អើរ និងផ្អាប់ ព្រមទាំងការញ៉ាំបន្លែ និងផ្លែឈើតិចតួចក៏អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកក្រពះនេះដែរ។ លើសពីនេះ អ្នកដែលជួបបញ្ហារលាក ឬក្រហាយក្រពះរ៉ាំរ៉ៃ វះកាត់ក្រពះពីមុន ឬមានប្រវត្តិគ្រួសារកើតជំងឺមហារីកក្រពះ បញ្ហាច្រាលអាសុីដក្រពះ ធាត់ជ្រុល និងអ្នកជក់បារីគឺសុទ្ធតែអាចមានឱកាសកើតជំងឺនេះខ្ពស់ដូចគ្នា។
ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ យើងគួរញ៉ាំផ្លែឈើចម្រុះ និងបន្លែបៃតង។ ជាងនេះទៅទៀត យើងមិនគួររំលងពពួកគ្រាប់ធញ្ញជាតិ ព្រមទាំងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ជក់បារី ក៏ដូចជាជៀសវាងពពួកអាហារផ្អាប់ ទើបជាការប្រសើរ។
ជំងឺមហារីកក្រពះ អាចបណ្ដាលឲ្យកើតជំងឺស្បែកដ៏កម្រមួយឈ្មោះថា Papuloerythroderma of Ofuji ដែលនាំឲ្យស្បែកកើតមានកន្ទួលតូចៗ (small raised bumps on the skin) ហើមរបកស្បែកស្ទើរតែពាសពេញរាងកាយ និងភាគច្រើនកើតនៅលើផ្ទៃមុខ។ លើសពីនេះ ជំងឺមហារីកក្រពះក៏ប៉ះពាល់ដល់ស្រទាប់មុយកឺ ចង្កោមក្រពេញជុំវិញស្បែក និងកូនកណ្ដុរ ព្រមទាំងនាំឲ្យស្បែកយើងឡើងរមាស់ថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet