ជំងឺទឹកនោមផ្អែម បានក្លាយជាកង្វល់ដ៏ធំធេងនៅទូទាំងពិភពលោក ដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃការកើតជំងឺរ៉ាំរ៉ៃមួយនេះ។ ពិតណាស់ អ្នកកើតជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវប្រុងប្រយ័ត្នឲ្យបានដិតដល់ចំពោះសុខភាព ដើម្បីបញ្ចៀសផលវិបាកផ្សេងៗដែលកើតឡើងដោយសារតែជំងឺនេះ។ ការគ្រប់គ្រងទម្ងន់ កម្រិតជាតិស្ករក្នុងឈាម និងការត្រួតពិនិត្យអវយវៈជាប្រចាំ មានសារសំខាន់ណាស់ចំពោះអ្នកជំងឺទឹកនោមផ្អែម ជាពិសេស ដើម្បីការពារខ្លួនពីផលវិបាកធ្ងន់ធ្ងរមួយ គឺការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ Diabetic coma តែម្ដង។
ជាក់ស្ដែង ការបាត់បង់ស្មារតីដោយសារតែជំងឺទឹកនោមផ្អែម ជាផលវិបាកមួយដែលគំរាមកំហែងដល់អាយុជីវិត។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករក្នុងឈាមខ្ពស់ពេក ឬទាបពេក នោះនឹងអាចបាត់បង់ស្មារតី ដែលមិនដឹងខ្លួនយូរ ឬមិនមានរំញ៉ោចទៅនឹងធាយុបង្ករំញ៉ោចជាដើម ហើយបើទុកមិនព្យាបាល អ្នកជំងឺអាចនឹងបាត់បង់ជីវិត។
មុនពេលកើតមានអាការៈមួយនេះ អ្នកជំងឺអាចមានជាតិស្ករក្នុងឈាមខ្ពស់ ឬទាបជ្រុល ហើយអ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ អាចមានរោគសញ្ញាខាងក្រោមនេះ៖
ចំណែកអ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាមទាបជ្រុល អាចកើតមានអាការៈអស់កម្លាំង ញ័រខ្លួនប្រាណ អន្ទះអន្ទែង ខ្សោយ និងថប់បារម្ភ។ បន្ថែមពីនេះ អ្នកជំងឺក៏អាចពិបាកក្នុងការនិយាយស្ដី ភ័ន្តភាំង វិលមុខ ឬធេងធោង ចង្អោរ និងឃ្លានជាដើម។
យើងអាចការពារខ្លួនពីការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ដោយការអនុវត្តតិចនិកមួយចំនួន ដើម្បីរក្សាជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតមួយសមស្រប រួមមាន៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet