មានអាហារមួយចំនួនអាចធ្វើឲ្យប្លោកនោមរលាក រួមទាំងភេសជ្ជៈមួយប្រភេទ គឺតែ។ ជាក់ស្ដែង តែមិនត្រឹមតែធ្វើឲ្យប្លោកនោមរលាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសមាសធាតុបញ្ចុះទឹកនោម ដែលធ្វើឲ្យយើងនោមញឹកញាប់ផងដែរ។
តែគឺជាក្រុមភេសជ្ជៈដែលមានផ្ទុកសារធាតុគីមី ឬសារធាតុផ្សំដែលធ្វើឲ្យប្លោកនោមរលាក ដោយវាមានផ្ទុកកាហ្វេអ៊ីន និងថ្នាំបញ្ចុះទឹកនោមធម្មជាតិ។ សមាសធាតុផ្សំទាំង២នេះ អាចធ្វើឲ្យយើងនោមញឹកញាប់។ អាហារដទៃទៀតដែលធ្វើឲ្យប្លោកនោមរលាក រួមមាន៖
ប្រសិនបើយើងនោមញឹកញាប់ ឬមានបញ្ហាទាក់ទងនឹងប្លោកនោម ដូចជារលាកប្លោកនោម យើងគប្បីកាត់បន្ថយអាហារដែលបណ្ដាលឲ្យរលាកមួយរយៈ។ ការរលាកប្លោកនោមនឹងថយចុះនៅក្នុងរយៈពេលពីរបីថ្ងៃ។ នៅពេលដែលប្លោកនោមលែងរលាក យើងក៏មិននោមញឹកញាប់ដូចគ្នា។ បន្ថែមពីនេះ គ្នាយើងចាំបាច់ត្រូវញ៉ាំទឹកឲ្យបានច្រើន ប្រសិនបើមានរោគសញ្ញារលាកប្លោកនោម។
តែជាច្រើនមានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ។ ខណៈដែលតែមានបរិមាណកាហ្វេអ៊ីនខុសៗគ្នា បរិមាណណាមួយក៏អាចធ្វើឲ្យយើងនោមញឹកញាប់ដែរ។ យោងតាមCleveland Clinic កាហ្វេអ៊ីនធ្វើឲ្យប្លោកនោមកន្ត្រាក់ញឹកញាប់ ហើយការកន្ត្រាក់នេះធ្វើឲ្យយើងឈឺនោម។ ការកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីននៅក្នុងរបបអាហារអាចជួយកាត់បន្ថយការនោមញឹកញាប់បាន។
ផលិតផលតែធម្មជាតិជាច្រើនប្រភេទ ក៏មិនមានជាតិកាហ្វេអ៊ីនដែរ ប៉ុន្តែវាអាចធ្វើឲ្យយើងនោមញឹកញាប់ ពីព្រោះវាផលិតចេញពីថ្នាំបញ្ចុះទឹកនោមធម្មជាតិ។ ជាក់ស្ដែង តែបៃតង គឺជាភេសជ្ជៈសុខភាពដ៏ពេញនិយម និងគ្មានជាតិកាហ្វេអ៊ីន ប៉ុន្តែវាក៏អាចធ្វើឲ្យយើងនោមញឹកញាប់។
ខណៈដែលការញ៉ាំតែអាចបណ្ដាលឲ្យយើងនោមញឹកញាប់ មូលហេតុដទៃទៀតក៏មានជាប់ពាក់ព័ន្ធនឹងការនោមញឹកញាប់នេះដែរ ប៉ុន្តែវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet