ការពិនិត្យទឹកនោមពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យគ្រូពេទ្យដឹងពីជំងឺ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់ម៉ាក់ៗ ឬទារកក្នុងផ្ទៃ។ តើការពិនិត្យទឹកនោមអំឡុងពេលតាមដានសុខភាពគភ៌អាចឱ្យគ្រូពេទ្យ និងម៉ាក់ៗដឹងពីជំងឺអ្វីខ្លះ?
ការមានជាតិគ្លុយកូស (ឬជាតិស្ករ) ខ្ពស់នៅក្នុងទឹកនោមអាចបញ្ជាក់ថាម៉ាក់ៗមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ប្រភេទទី ២ ឬមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ។
ប្រសិនបើក្នុងទឹកនោមម៉ាក់ៗមានកម្រិតប្រូតេអ៊ីនខ្ពស់ វាអាចជាសញ្ញានៃការមានជំងឺបម្រុងក្រឡាភ្លើង ឬជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីការមានផ្ទៃពោះ។
ការមានមេរោគ ឬកោសិកាឈាមសនៅក្នុងទឹកនោមអាចជាសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោម។
ការមានប្រូតេអ៊ីនខ្ពស់ ឬឈាមនៅក្នុងទឹកនោមអាចជាសញ្ញានៃការមានបញ្ហាតម្រងនោម។
ជាធម្មតាទឹកនោមពណ៌ក្រមៅអាចជាសញ្ញានៃការខ្វះជាតិទឹក ដូច្នេះម៉ាក់ៗត្រូវញុំាទឹកបន្ថែម។
ការពិនិត្យទឹកនោមអំឡុងពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យគ្រូពេទ្យធ្វើការព្យាបាលម៉ាក់ៗទាន់ពេលវេលា និងបង្ការផលវិបាកនៃជំងឺមួយចំនួន ប្រសិនបើទឹកនោមម៉ាក់ៗមានបញ្ហា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet