កំហុស ៣យ៉ាង ម៉ាក់ៗច្រើនធ្វើពេលឲ្យអាអូនបៅម្សៅទឹកដោះគោ! - TrueID

កំហុស ៣យ៉ាង ម៉ាក់ៗច្រើនធ្វើពេលឲ្យអាអូនបៅម្សៅទឹកដោះគោ!

December 8, 2021

សម្រាប់ម៉ាក់ៗមួយចំនួន ការបំបៅកូនដោយម្សៅទឹកដោះគោ ជាជម្រើសចម្បងស័ក្ដិសមបំផុតចំពោះកូន ឬក៏ជាជម្រើសល្អបំផុតបន្ទាប់ពីផ្ដាច់ដោះ ព្រោះពេលកូនបៅម្សៅទឹកដោះគោ ម៉ាក់ៗមិនចាំបាច់នៅក្បែរកូន ថែមទាំងទំនេរដៃអាចធ្វើកិច្ចការអ្វីផ្សេងបានទៀត។ យ៉ាងណាមិញ ត្បិតតែឲ្យកូនបៅម្សៅទឹកដោះគោផ្ដល់ភាពងាយស្រួល ប៉ុន្តែម៉ាក់ៗមួយចំនួនក៏មានការថ្លោះធ្លោយ បង្កើតជាកំហុសពេលដាក់ឲ្យកូនបៅដែរ ពិសេសកំហុស ៣ យ៉ាងខាងក្រោមនេះ។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅត្រង់នេះ

១. មិនកាន់កំប៉ុងទឹកដោះគោ

ម៉ាក់ៗមួយចំនួន បណ្ដោយឲ្យកូនកាន់កំប៉ុងទឹកដោះគោដោយខ្លួនឯង ពេលអាអូនមិនទាន់រឹងដៃរឹងជើងស្រួលបួលផង។ ការដែលបណ្ដោយឲ្យកូនតូចកាន់កំប៉ុងម្សៅទឹកដោះគោបៅដោយខ្លួនឯង ពិតជាផ្ដល់គ្រោះថ្នាក់ដល់កូនណាស់ ព្រោះពេលកូនឈ្លក់ កូនមិនអាចទាញដបចេញពីមាត់ខ្លួនឯង ហើយការឈ្លក់នោះអាចធ្លាក់ដល់បំពង់ខ្យល់កូនក៏មាន។

២. ដាក់កូនគេងពេលបៅ

បើគិតតាមក្បួនពេទ្យ ការដែលដាក់កូនឲ្យគេងពេលបៅម្សៅទឹកដោះគោ ជាទង្វើខុសឆ្គងមួយ ព្រោះពេលដេកបៅ បំពង់កកូនក៏ផ្ដេកដែរ ហើយពេលកូនបៅគឺងាយនឹងឈ្លក់ ដូចនេះហើយក្មេងជាច្រើនជួបបញ្ហាម៉ឹមរួចក្អែចេញមកវិញអស់ និងពេលខ្លះឈ្លក់ចេញមកតាមច្រមុះទៀត។

៣. បៅភ្លាមដាក់ឲ្យគេងភ្លែត

កំហុសឆ្គងចុងក្រោយនោះគឺ ដាក់ឲ្យកូនគេងភ្លាមៗក្រោយបៅម្សៅទឹកដោះគោរួច ដែលនេះជាទម្លាប់មិនល្អ អាចធ្វើឲ្យកូនភើចេញទឹកដោះគោមកវិញ។ អ្វីដែលម៉ាក់ៗគួរធ្វើនោះ គឺត្រូវលើកកូនបញ្ឈរ និងរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យទឹកដោះគោធ្លាក់ចូលទៅក្នុងក្រពះអស់ និងមិនក្អែ ឬភើចេញមកវិញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...