ការឆាប់អស់រដូវ គឺសំដៅដល់ការអស់រដូវមុនអាយុ ៤០ ឆ្នាំ ព្រោះជាទូទៅស្រ្តីអស់រដូវនៅចន្លោះអាយុ ៤៥ ដល់ ៥៥ ឆ្នាំ។ ហេតុអ្វីបានជាស្រ្តីមួយចំនួនឆាប់អស់រដូវ? ហើយការឆាប់អស់រដូវធ្វើឱ្យស្រ្តីមានហានិភ័យសុខភាពអ្វីខ្លះ?
ហេតុផលមួយចំនួនធ្វើឱ្យស្រ្តីឆាប់អស់រដូវអាចរួមមាន៖
នៅពេលស្រ្តីឆាប់អស់រដូវ ក្រពេញអូវែរក៏ឈប់ដំណើរការមុនពេលដែរ ដែលធ្វើឱ្យលែងមានការបញ្ចេញមេជីវិតញី ហើយឈប់ផលិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូន។ ជាលទ្ធផលស្រ្តីនឹងមានហានិភ័យសុខភាពខ្ពស់ជាងស្រ្តីដែលអស់រដូវធម្មតា។
ការឆាប់អស់រដូវធ្វើឱ្យកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនឆាប់ថយចុះដែលបណ្តាលឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងព្រោះអ័រម៉ូនអ៊ឹស្ត្រូសែនអាចជួយការពារសរសៃឈាមពីការស្ទះ និងឡើងរឹង ហើយអាចកាត់បន្ថយបញ្ហាបេះដូងជាច្រើនដោយសារអ័រម៉ូនអ៊ឹស្ត្រូសែនអាចបង្កើនកម្រិតកូលេស្តេរ៉ូលល្អ (HDL) នៅក្នុងឈាម។
អ័រម៉ូនអ៊ឹស្ត្រូសែនជួយឱ្យរាងកាយស្រ្តីស្រូបយកជាតិកាល់ស្យូមបានល្អ។ នៅពេលដែលកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនក្នុងខ្លួនស្ត្រីចាប់ផ្តើមធ្លាក់ចុះ ស្រ្តីបាត់បង់ជាតិកាល់ស្យូមពីរាងកាយកាន់តែលឿនដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹងព្រោះបាត់បង់ម៉ាសឆ្អឹង និងធ្វើឱ្យស្រ្តីប្រឈមនឹងការបាក់ឆ្អឹងត្រគាក កដៃ ឬឆ្អឹងខ្នង។
ការឆាប់អស់រដូវធ្វើឱ្យអារម្មណ៍ស្រ្តីឆាប់ប្រែប្រួលដូចជា ឆាប់ខឹង ឆាប់កើតទុក្ខ ឆាប់សោកសៅដែលអាចបណ្តាលឱ្យស្រ្តីងាយមានបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្តដោយសារការធ្លាក់ចុះរបស់កម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនដែលប៉ះពាល់ដល់រចនាសម្ព័ន្ធ និងមុខងារខួរក្បាល។
លើសពីនេះទៅទៀត ស្រ្តីអាចកើតទុក្ខដោយសារការ “ការលែងអាចមានកូន ការបាត់បង់ភាពជាស្ត្រី” ឬ “ការបាត់បង់ភាពវ័យក្មេង” ដែលកំណត់ដោយការអស់រដូវ។
ដូច្នេះស្រ្តីឆាប់អស់រដូវគួរយកចិត្តទុកដាក់ថែរក្សាសុខភាពឆ្អឹង បេះដូង និងផ្លូវចិត្តឱ្យបានល្អ។
ស្រ្តីឆាប់អស់រដូវមានហានិភ័យខ្ពស់ក្នុងការកើតជំងឺដូចជា៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet