ប្រព័ន្ធភាពស៊ាំរបស់ស្ត្រីពពោះ អាចចុះខ្សោយជាងធម្មតា ដែលធ្វើឲ្យរាងកាយពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗនៅក្នុងអាហារ។ ម៉ាក់ៗអាចប្រឈមនឹងការពុលអាហារ នៅពេលដែលញ៉ាំអាហារមានផ្ទុកមេរោគ បាក់តេរី ប៉ារ៉ាស៊ីត ឬសារធាតុគីមីជាក់លាក់។
ជួនកាល មេរោគក្នុងអាហារ អាចធ្វើឲ្យយើងឈឺភ្លាមៗ។ ប៉ុន្តែ ករណីខ្លះទៀត ពពួកមេរោគទាំងនេះ នៅទុំលើរាងកាយជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍មុនពេលលេចចេញរោគសញ្ញា។ ជាទូទៅ រោគសញ្ញានៃការពុលអាហារ រួមមាន៖
ជារឿយៗ ការពុលអាហារ អាចមានលក្ខណៈស្រដៀងទៅនឹងជំងឺគ្រុនផ្ដាសាយធំដែរ ពីព្រោះគ្នាយើងអាចមានអាការៈក្តៅខ្លួន ឈឺក្បាល និងឈឺចាប់ពេញរាងកាយ។
ជាក់ស្តែង ការពុលអាហារ អាចបង្កបញ្ហាធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ ដែលមិនទាន់មានប្រព័ន្ធភាពស៊ាំរឹងមាំក្នុងការប្រឆាំងនឹងមេរោគផ្សេងៗ ដូចជាកូនកើតមុនខែ កូនមានទម្ងន់ស្រាលនៅពេលសម្រាល ឬរលូតកូន និងកូនស្លាប់ក្នុងផ្ទៃជាដើម។ នៅពេលដែលម៉ាក់មានរោគសញ្ញានៃការពុលអាហារ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ និងជៀសវាងប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ក្នុងករណីដែលអាការៈមានសភាពស្រាល យើងគួរសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំទឹកឲ្យបានច្រើន។ ជាមួយគ្នានេះដែរ យើងគួរញ៉ាំអាហារនៅពេលដែលអាការៈក្អួតបានធូរស្បើយទាំងស្រុង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet