ការដាក់សម្ពោធផលិតផលថ្មីទឹករំអិល NUMBER ONE ក្លិនចេក និងក្លិនត្រសក់! - TrueID

ការដាក់សម្ពោធផលិតផលថ្មីទឹករំអិល NUMBER ONE ក្លិនចេក និងក្លិនត្រសក់!

June 1, 2022

ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ​ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះក្រុមអតិថិជនគោលដៅ អង្គការ ភី អេស អាយកម្ពុជា​(PSI Cambodia) បានខិតខំស្វែងរកផលិតផលថ្មីៗដែលផ្តល់នូវជម្រើសល្អៗនិងអត្ថប្រយោជន៍ឲ្យកាន់តែច្រើនដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសបញ្ហាដែលនាំឲ្យរំខាននៅពេលរួមភេទដូចជា ក្រហាយ ស្ងួត និងឈឺចាប់លើប្រដាប់បន្តពូជ  ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូស្នេហា​ មិនថាចំពោះបុរស ស្រ្តី និងក្រុមបុរសដែលស្រលាញ់បុរសភេទដូចគ្នានោះទេ។

ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២​ អង្គការ PSI Cambodia បានប្រារព្ធពីធីដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមផលិតផលរបស់ខ្លួនដែលមានស្រាប់មកចែកចាយនៅក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា។​ ផលិតផលថ្មីនោះគឺ ទឹករំអិល NUMBER ONEក្លិនចេក និងក្លិនត្រសក់

ទឹករំអិល NUMBER ONE ជាសែស្រឡាយផលិតផលជាមួយនឹងស្រោមអនាម័យNUMBER ONE ដែលមានឈ្មោះល្បី​ និងមានទំនុកចិត្តពីអ្នកប្រើប្រាស់យូរឆ្នាំមកហើយ។ ​​ទឹករំអិលNUMBER ONE មានរាងជាដបទីបតូចស្អាត ចំណុះ​៥០​ មីលី្លលីត្រ(50 ml) ទឹកពណ៌សស្រស់ថ្លា​ គ្មានសារធាតុកាត់ និងរមាស់ ក្លិនមានពីរជម្រើស​គឺក្លិនចេក និងក្លិនត្រសក់ ក្រអូបប្រហើរឈ្ងុយជាទីចាប់អាម្មណ៍ ទាក់ទាញ ងាយស្រួលប្រើប្រាស់ ហើយអាចដាក់តាមខ្លួនឬដាក់តាមកាបូបតូចៗពេលទៅដំណើរកម្សាន្តផ្សេងៗ។

ទឹករំអិល NUMBER ONE មានមុខងារសំខាន់បំផុតជួយសម្រួលនៅពេលរួមភេទ ជាពិសេសសម្រាប់ស្ត្រីៗដែលមានបញ្ហាទ្វារមាសស្ងួតគ្មានទឹករំអិល ឈឺក្រហាយប្រដាប់បន្តពូជ នៅពេលរួមភេទ និង​សម្រាប់បុរសៗដែលសកម្មរួមភេទ​ក៏ដូចជា​បុរសៗដែលស្រឡាញ់ភេទដូចគ្នា ដែលត្រូវការទឹករំអិលបន្ថែម។

ទឹករំអិល NUMBER ONEពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ការរួមភេទ បង្កើនភាពរ៉ូមែនទិកភាពផ្អែមល្ហែម ស្និទ្ធស្នាល ឈានដល់ចំណុចកំពូលនិងអាចជួយបន្ថែមនូវរសជាតិស្នេហាដល់ដៃគូទាំងសងខាង។ ការ​ប្រើ​ទឹក​រំអិល​ NUMBER ONE មិន​ត្រឹម​តែ​ផ្តល់​ភាពស្រណុក​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយ​កាត់​បន្ថយ​ការឆាប់ស្ងួតក្រហាយឈឺចាប់ ឬការដាច់រលាត់នៅពេលរួមភេទបាន​​ថែម​ទៀតផង។

ទឹករំអិល​NUMBER ONE មានពីរជម្រើស តាមការចូលចិត្តក្លិនធម្មជាតិពិតៗ ដែលផ្សំឡើងពីផ្លែឈើធម្មជាតិស្រស់ៗ ត្រជាក់ស្រួលមិនរំខានជួយផ្តល់សំណើមខ្ពស់ រអិលស្រួលអាចកាត់បន្ថយការឈឺចាប់នៅពេលរួមភេទ។ លើសពីនេះទឹករំអិល NUMBER ONE អាចលាបផ្ទៃមុខឲ្យមានសំណើមមិនធ្វើឲ្យរមាស់​ដល់ស្បែក មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាចលាបកែងជើងបែកប្រេះបានទៀតផង។

ទឹករំអិល NUMBER ONE ក្លិនចេក និងក្លិនត្រសក់ មានក្លិនប្រហើរឈ្ងុយសំខាន់ក្លិនមិនជាប់យូរ មានគុណភាពសុវត្ថិភាពខ្ពស់ជាទីទុកចិត្ត ផលិតតាមស្តង់ដាអន្តរជាតិពីរោងចក្រនៅប្រទេសថៃ​​ ចុះបញ្ជិការត្រឹមត្រូវស្របច្បាប់ទទួលស្គាល់ដោយ​​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមុននឹងនាំចូលមក។

ទឹករំអិល ​NUMBER ONE ត្រូវបាននាំចូលនិងចែកចាយដោយអង្គការ PSI/CAMBODIA ឆ្លងកាត់ការធ្វើតេស្តបញ្ជាក់ពីគុណភាពយ៉ាងត្រឹមត្រូវនៅមន្ទីរពិសោធន៍ក្រៅប្រទេស​​ និងមានកាលបរិច្ឆេទប្រើប្រាស់បានរហូតដល់៣​ឆ្នាំ​ទើបផុតកំណត់។

រកទិញទឹករំអិល NUMBER ONEនៅតាមម៉ាត ផ្សារទំនើប និងឱសថស្ថានទូទាំងប្រទេស ឬឆាតចូលក្នុងហ្វេសប៊ុក Page របស់ NUMBER ONE https://www.facebook.com/NumberOnePSI ដើម្បីបញ្ជាទិញ ធានារក្សាការសំងាត់ជូននិងវេចខ្ចប់បិទជិតល្អបានត្រឹមត្រូវ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...