ភាពសោកស្ដាយទាំងនេះ របស់មនុស្ស ដែលពួកគេមិនអាចបំភ្លេចបាន - TrueID

ភាពសោកស្ដាយទាំងនេះ របស់មនុស្ស ដែលពួកគេមិនអាចបំភ្លេចបាន

April 13, 2021

មនុស្សយើងម្នាក់ៗប្រាកដណាស់ គ្មាននរណាម្នាក់ដែលចង់កើតទុក្ខបុកម្និញជាមួយនឹងរឿងរ៉ាវដែលបានកន្លងផុតហួលទៅនោះទេ បន្តែមានអតីតកាលខ្លះបានលោងបន្លាច​ ជីវិតពួកគេនិងបានធ្វើឱ្យពួកគេមានភាពសោកស្ដាយ និងមានវិប្បដិសារី គ្មានសេចក្ដីសុខក្នុងចិត្ត និងរឿងមួយចំនួនទៀតទោះចង់លុបចេញពីខួរក្បាលក៏មិនអាចបំភ្លេចបានដែរ។

តែសម្រាប់មនុស្សមួយចំនួនធំពួកគេតែងតែមានភាពសោកស្ដាយចំពោះរឿងរ៉ាវដែលសំខាន់ៗក្នុងជីវិតហើយពួកគេតែងតែគិតថាបើសិនជាទាញពេលវេលានោះត្រឡប់ក្រោយមកវិញបានគេនឹងមិនឱ្យរឿងទាំងអស់នោះកន្លងហួសដោយភាពឈឺចាប់និងមានភាពស្ដាយក្រោយបែបនេះទេ។

ចង់ដឹងថាភាពសោកស្ដាយរបស់មនុស្សទាំងអស់នោះមានអ្វីខ្លះទៅអានទាំងអស់គ្នា៖

១. ពេលវេលាៈ

រូបតំណាង
រូបតំណាង

អ្នកដឹងទេថាពេលវេលាវាពិតជាមានតម្លៃប៉ុណ្ណាសូម្បីតែមួយវិនាទីឡើងទៅ តែអ្នកទាំងអស់គ្នាបានមើលរំលងវា ដោយអ្នកទាំងអស់គ្នាបានចំណាយពេលដោយឥតប្រយោជន៍ជាមួយនិងរឿងដែលធ្វើឱ្យអ្នកមិនរីកចម្រើនទៅមុខមិនតែប៉ុណ្ណោះថែមទាំងអាចបំផ្លាញអនាគតរបស់អ្នកក៏មាន ក្នុងនោះមនុស្សមួយចំនួនទៀតមានទម្លាប់ពន្យាពេលវេលាជាមួយនិងកិច្ចការតូចៗដែលក្លាយទៅជាទម្លាប់ដល់ការពន្យាពេលក្នុងការសម្រេចជាមួយរឿងរ៉ាវសំខាន់ៗជាច្រើនទៀតដោយអ្នកចាប់ផ្ដើមចាប់ទុកថាពេលវេលាលេងសំខាន់ទៀតហើយ អ្នកលែងចង់មើលម៉ោងអ្នកលែងចង់គោរពពេលវេលា  ពីមួយថ្ងៃទៅមួយថ្ងៃអ្នកវាបានធ្វើឱ្យអ្នកដុនដាបទៅៗ មិនរីកចម្រើន ទម្រាំអ្នកដឹងខ្លួនថាខ្លួនឯងពិតជាចោលពេលវេលចោលឥតប្រយោជន៍វាស្ទើតែហួសពេលទៅហើយ។

២.សុខភាពៈ

រូបតំណាង
រូបតំណាង

តើអ្នកដឹងទេថា សុខភាពគឺជាអ្វីគ្រប់យ៉ាងនៃជីវិតរបស់យើង បើអ្នកបានបាត់បង់សុខភាពទៅហើយនោះគឺហាកបីដូចជាបានបាត់បង់អ្វីៗគ្រប់យ៉ាងដូចគ្នា។រាល់ថ្ងៃអ្នកបានខិតខំរកស៊ីធ្វើការដើម្បីជីវិត​ចុះអ្នកមានដែលធ្លាប់បានគិតទេថាពេលដែលអ្នកខិតខំមិនគិតដស់សុខភាពតើវានិងទៅជាយ៉ាងណាយើងមិនអាច លុយដែលខំរកបានរាប់ម៉ឺនដុល្លារមកទិញសុខភាពយកមកវិញបាននោះទេ ​។សូម្បីតែរឿងតូចតាចក៏អ្នកមិនគិតដល់ដែរ ដូចជាការហាត់ប្រាណ ឬរបបអាហារផ្សេងក៏អ្នកមិនគិតដល់ថារបស់ណាគួរញាំរបស់ណាមិនគួរញាំនិងពេលណាគួរញាំពេលណាមិនគួរញាំ នេះហើយជាទម្លាប់ដែលអ្នកមិនបានចាប់អារម្មណ៍វាសូម្បីតែបន្តិច  នៅពេលដល់ថ្ងៃមួយអ្នកបានសោកស្ដាយជាមួយនិងទម្លាប់ទាំងអស់នេះ ហើយចាប់ផ្លើមគិតថា ជីវិតមួយនេះគឺ មានតែមួយទេ។

៣. ការទុកចិត្តលើមនុស្សខុសៈ

រូបតំណាង
រូបតំណាង

 តើអ្នកដឹងទេមិត្តភាព ឬទំនាក់ទំនង មិនថាស្នេហា មិត្តភ័ក្តិ  ឬក៏អ្វីផ្សេងនោះទេ គឺសុទ្ធសឹងតែកើតចេញពីសេចក្ដីស្រឡាញ់និងសេចក្ដីទុកចិត្តគ្នាទៅវិញទៅមក។​ប៉ុន្តែអ្នកមិនដឹងទេថាមនុស្សទាំងអស់នោះរាប់អានអ្នកដោយស្មោះពីចិត្តឬក៏អត់នោះទេឬមួយគេរាប់អានយើងដោយគ្រាន់តែផលប្រយោជន៍របស់គេ។

នេះហើយជាសំនួរគ្មានចម្លើយដោយសារពួកគេមិនអាចមើលធ្លុះពីជម្រៅដួងចិត្តរបស់ពួកគេទាំងនោះបានទេ រហូតដល់ថ្នាក់មានមនុស្សជាច្រើនបានទទួលរងនូវអារម្មណ៍មិនល្អនិង រងគ្រោះដោយសារការទុកចិត្តលើមនុស្សដែលខ្លួនស្រឡាញ់ព្រមទាំងមិននឹកស្មានដល់ថា គេជាមនុស្សដែលមានពិសពុលបែបនេះ។នេះហើយជារឿងដែលធ្វើឱ្យពួកគេសោកស្ដាយ ក្នុងជីវិត មិនអាចបំភ្លេចបាន ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងមនុស្សនៅជុំវិញខ្លួន។

៤. មិនបានចាប់យកឱកាស

រូបតំណាង
រូបតំណាង

ការមកដល់នូវឳកាសណាមួយ គឺភាគច្រើនមានតែម្ដងនោះទេបើសិនជាយើងបណ្ដោយឱ្យវាកន្លងផុតហួសទៅនោះវាពិតជាសោកស្ដាយ ខ្លាំងណាស់ ។សម្រាប់មនុស្សយើងនៅពេលដែលមានឱកាសមកដល់ មិនថាការងារ ការសិក្សា ឬរឿងផ្សេងៗនោះទេពួកគេតែងតែមានគំនិតមួយថា កុំទាន់អាល ចាំមើលសិន សមត្ថភាពមិនដល់ ចាំបន្ទិចទៀត  ចាំពេលក្រោយ  ទាំងនេះជាការរារេកចិត្ត  ដែលវាស្មើរនិងមិនព្រមឱ្យខ្លួនឯងបានអភិវឌ្ឍន៍ទៅមុខដូចអ្នកដ៏ទៃ។មនុស្សដែលបានចាប់យកឱកាសពួកគេទាំងនោះបានគឺមានគំនិតនៅក្នុងចិត្តរបស់ពួកគេរួចស្រេចទៅហើយថានោះគឺជាឳកាសមាសឳកាសឳកាសប្រាក់  ហើយពួកគេទាំងនោះភាគច្រើនធ្វើ ដំណើរទៅមុនយើងមួយជំហានបាត់ទៅហើយ  ជួនកាលឳកាសទាំងនោះបានធ្វើឱ្យគេទាំងនោះរីកចម្រើនជាងយើងរាប់រយដងឯនោះ។ទាំងនេះវាបានធ្វើឱ្យយើងមានភាពសោកស្ដាយ និងស្ដាយក្រោយជាមួយឳកាសទាំងអស់នោះតែវាបានកន្លងផុតទៅហើយ។

៥.  បាត់បង់មនុស្សស្រឡាញ់ខ្លួននិងមនុស្សខ្លួនស្រឡាញ់ៈ

រូបតំណាង
រូបតំណាង

 រឿងទាំងពីនេះគឺមានភាពខុសគ្នា

·       បាត់បងមនុស្សដែលស្រឡាញ់ខ្លួនៈ ត្រង់ចំនុចនេះគឺ មិនថាស្នេហាគ្រួសារ មិត្តភ័ក្តិ ឬមិត្តភាពផ្សេងៗ អ្នកនិងស្ដាយក្រោយអស់មួយជីវិតរបស់អ្នកនៅពេលដែលគេចាកឆ្ងាយពីអ្នកលែងត្រឡប់មកជារាងរហូត  អ្នកនិងនិកឃើញជាមួយទង្វើល្អៗ ស្នាមញញឹមមករកអ្នកក្ដីស្រឡាញ់ដែលអស់ពីចិត្ត ទាំងនេះវាបានធ្វើឱ្យអ្នកសោកស្ដាយ ជាខ្លាំង ប៉ុន្តែវាបានហួសពេលទៅហើយ ទំរាំអ្នកបានយល់ពីតម្លៃនៃបេះដូងរបស់គេចំពោះខ្លួន។

·       មនុស្សដែលខ្លួនស្រឡាញ់ៈ មិនថាស្នេហា គ្រូរសារមិត្តភាពផ្សេងៗ ពិតណាស់បើសិនជាពួកគេឃ្លាតឆ្ងាយទៅ នោះគឺមានតែភាពសោកស្តាយហើយពិតណាស់ពួកគេទាំងអស់នោះគឺតែងតែលួចបន្ទោសខ្លួនឯងថាមិនព្រមថែរក្សាអ្នកទាំងអស់នោះឱ្យអស់ពីសមត្ថភាព តែបើសិនរឿងរ៉ាវទាំងអស់ មានដើមហេតុមកពីយើងវិញនោះគឺវាពិតជាមានវិប្បដិសារីអស់មួយជីវិតដូចជាការធ្វេសប្រហេស និងការមិនប្រុងប្រយ័ត្នរបស់យើងជាដើម។

៦.មិនបានសម្រេចនូវក្ដីសុបិន្តៈ

រូបតំណាង
រូបតំណាង

សម្រាប់ចំនុចនេះគឺសមដៅទៅដល់មនុស្សដែលមានវ័យចំណាស់ដែលលេងមានពេលវេលាច្រើនសម្រាប់បំពេញក្ដីស្រម៉ៃរបស់ពួកគេដោយក្នុងនោះកាលពីពួកគេនៅវ័យក្មេងម្នាក់ៗតែងតែ មានគោលដៅ​និងមាននូវក្ដីសុបិន្តរៀងៗខ្លួន សម្រាប់ជីវិតរបស់ពួកគេ។ប៉ុន្តែក្ដីសុបិនទាំងនោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបានសម្រេច ដោយគ្រាន់តែគិតៗនោះទេគឺត្រូវមានឆន្ទៈក្នុងការធ្វើនិងភាពតស៊ូអំណត់ជំនះរាលឧបសក្គទាំងអស់ទាំងនេះហើយបានធ្វើឱ្យមនុស្សមួយចំនួនធំមានការសោកស្ដាយ ដោយមិនព្រមខិតខំកាលពីនៅក្មេងដើម្បីសម្រេចនូវក្ដីសុបិន្តដែលធ្លាប់បានកំណត់ទុកនៅក្នុងបេះដូង ហើយការសោកស្ដាយនេះវាបានហួសពេលទៅហើយព្រោះពេលនេះវាស្ទើរតែគ្មានពេលសម្រាប់បំពេញក្ដីស្រម៉ៃមួយនេះឱ្យសម្រេចនោះទេ៕

ទាក់ទងជាមួយ:
ជីវិតមេរៀនជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...