ទឹកធ្លាក់ឆាយយោង តំបន់អារ៉ែងខេត្តកោះកុង ស្អាតណាស់ គួរតែទៅលេងឲ្យបានម្ដងទៅ - TrueID

ទឹកធ្លាក់ឆាយយោង តំបន់អារ៉ែងខេត្តកោះកុង ស្អាតណាស់ គួរតែទៅលេងឲ្យបានម្ដងទៅ

June 7, 2021

កម្សាន្ត៖ ទឹកធ្លាក់ឆាយយោង មានទីតាំងស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង ២០គីឡូម៉ែត្រ។ ទីនេះក៏ជាតំបន់កម្សាន្តបែបធម្មជាតិល្បីមួយក្នុងចំណោមតំបន់កម្សាន្តជាច្រើនទៀតនៅក្នុងសហគមន៍អារ៉ែង។ ហើយសព្វថ្ងៃ ទឹកធ្លាក់ឆាយយោង ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពិសេសអ្នកដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង គឺអាចទៅបោះតង់សម្រាកលំហែកាយនៅទីនោះបានផងដែរ។

ក្នុងនោះទៀតសោត អ្វីដែលទាក់ទាញបំផុតសម្រាប់តំបន់ទេសចរណ៍មួយនេះ គឺទឹកធ្លាក់មានសភាពស្អាតខ្លាំងមែនទែន ពិសេសមានជួរភ្នំវែងអន្លាយនៅព័ទ្ធជុំវិញ មានធម្មជាតិបៃតងពណ៌ជាច្រើន លាយឡំនឹងសត្វព្រៃ ព្រមទាំងមានជីវចម្រុះគ្រប់ប្រភេទទៀតថែមផង។

គួរបញ្ជាក់ថា តំបន់ទេសរណ៍ទឹកធ្លាក់ឆាយយោង គឺនៅមិនឆ្ងាយពីភូមិរបស់ប្រជាជនរស់នៅប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើយើងចង់ទៅលេងទឹកធ្លាក់ដ៏ស្អាតមួយនេះ យើងត្រូវប្រើរយៈពេលជាង ៧ម៉ោងឯណោះ ទើបអាចទៅដល់ ដោយធ្វើដំណើរដោយថ្មើរជើង និងត្រូវឆ្លងកាត់ផ្លូវលំបាកជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ Yupa Tha

ទឹកធ្លាក់ឆាយយោង
ទឹកធ្លាក់ឆាយយោង
ទឹកធ្លាក់ឆាយយោង
ទឹកធ្លាក់ឆាយយោង
ទឹកធ្លាក់ឆាយយោង
ទឹកធ្លាក់ឆាយយោង
ទឹកធ្លាក់ឆាយយោង
ទឹកធ្លាក់ឆាយយោង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...