ស៊ុបកង្កែប ងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ល្អសម្រាប់សុខភាព - TrueID

ស៊ុបកង្កែប ងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ល្អសម្រាប់សុខភាព

June 6, 2021

អាហារ៖ ស៊ុបកង្កែប មិនត្រឹមតែជាស៊ុបដែលមានរសជាតិប៉ុណ្ណោះទេ វាក៏ផ្ដល់នូវអត្ថប្រយោជន៍ដែលជំនួយដល់សុខភាពរបស់អ្នកផងដែរ ព្រោះសាច់កង្កែបអាចបង្ការជម្ងឺខ្វិន ជម្ងឺមហារីក បញ្ហារស្ទះតម្រងនោម និងបង្ការភាពខូចទ្រង់ទ្រាយរបស់សារពាង្គកាយរបស់អ្នក។ ចំណែកឯរបៀបធ្វើស៊ុបមួយនេះក៏មិនខុសពីស៊ុបទូទៅប៉ុន្មានដែរ ហើយប្រើប្រាស់គ្រឿងផ្សំតិចល្មមដែលអាចឲ្យអ្នករៀនធ្វើបានយ៉ាងងាយ។ 

គ្រឿងផ្សំ៖

១. កង្កែប ៣០០ក្រាម (ធ្វើហើយលាងទឹកឲ្យស្អាត)

២. ការ៉ុត ស្ពៃក្រញាញ់ ដំឡូងបារាំង 

៣. ខ្ទឹមសចិញ្ច្រាំ 

៤. ស្លឹកខ្ទឹម ហាន់តូចៗ

៥. ដុំស៊ុប​ ១ដុំ

៦. ទឹកត្រី ស្ករស ខ្លាញ់ ១មុខ១ស្លាបព្រាបាយ

របៀបចម្អិន៖

១. មុនដំបូងយើងត្រូវត្រៀមគ្រឿងផ្សំជាមុនសិន កង្កែបធ្វើហើយលាងទឹកឲ្យស្អាត កាប់យកតែម្រាមជើងចេញប៉ុណ្ណោះ ការ៉ុតនិងដំឡូងបារាំងចិតសំបកហើយហាន់ជាដុំៗ ស្ពៃក្រញាញ់ហាន់ជា៣ចំណែក។ យកកង្កែបទៅបំពងឲ្យក្រៀមល្មមហើយទុកមួយឡែក។

ស៊ុបកង្កែប
ស៊ុបកង្កែប

២. ដាក់ឆ្នាំងចាក់ខ្លាញ់បំពងខ្ទឹមសចិញ្ច្រាំឲ្យរៀងឈ្ងុយបន្តិចហើយចាក់ទឹក១លីត្រចូល បន្ទាប់មកដាក់ដំឡូងបារាំងនិងការ៉ុតចូលរួចបិទគម្របទុកឲ្យពុះ។

ស៊ុបកង្កែប
ស៊ុបកង្កែប

៣. ពេលទឹកពុះហើយ យកសមទៅចុចសាច់ដំឡូងបារាំងសិន បើផុយហើយ អាចដាក់កង្កែបដែលបំពងហើយនោះចូលបាន រួចសឹមដាក់ស្ពៃក្រញាញ់ចូល ដាក់ទឹកត្រី ស្ករស ដុំស៊ុបចូល ទុកមួយសន្ទុះរហូតដល់ចូលជាតិល្អ ចុងក្រោយដាក់ស្លឹកខ្ទឹមជាការស្រេច៕  

ប្រភពពី ៖ Bodian Life 

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...