សាកធ្វើនំម្នាស់រសជាតិថ្មីមួយនេះ ទាំងឈ្ងុយហើយឆ្ងាញ់ផ្អែម - TrueID

សាកធ្វើនំម្នាស់រសជាតិថ្មីមួយនេះ ទាំងឈ្ងុយហើយឆ្ងាញ់ផ្អែម

June 8, 2021

កម្សាន្ត៖ ម្នាស់ជាផ្លែឈើដែលមានរសជាតិជូរផ្អែម ហើយម្នាស់ក៏ជាផ្លែឈើដែលអាចយកទៅធ្វើម្ហូបមិនថាធ្វើបង្អែម ស្លរ ឬឆាបាននោះទេ។ ហើយពេលនេះ លំហែ នឹងលើកយកម្នាស់មកធ្វើនំ ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដោយនំនោះមានឈ្មោះថា «នំម្នាស់» ហើយគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោម៖

គ្រឿងផ្សំធ្វើស្នូលនំ

១៖ ម្នាស់១ផ្លែ

២៖ ក្រូចឆ្មា១

៣៖ ស្ករស ៦០ក្រាម

៤៖ ស្ករអំពៅ ៦០ក្រាម

៥៖ អំបិលកន្លះស្លាបព្រាកាហ្វេ

គ្រឿងផ្សំធ្វើសំបកនំ

១៖ ប័រ ១០០ក្រាម

២៖ ម្សៅនំខេក ៣០០ក្រាម

៣៖ Baking Powder ១ស្លាបព្រាកាហ្វេ

៤៖ ម្សៅទឹកដោះគោ ៦០ក្រាម

៥៖ ម្សៅស្ករ ៦០ក្រាម

៦៖ អំបិលកន្លះស្លាបព្រាកាហ្វេ

របៀបធ្វើស្នូលនំម្នាស់

ដំបូងចិតសំបកម្នាស់លាងទឹកឲ្យស្អាត រួចយកម្នាស់ទៅកុះឲ្យហ្មត់ ( កុះយកតែសាច់ម្នាស់ មិនយកស្នូលម្នាស់)។ បន្ទឆប់ពីកុះម្នាស់រួចរាល់ហើយ យើងយកម្នាស់នោះទៅត្រងយកទឹកចេញ យកតែសាច់ម្នាស់ប៉ុណ្ណោះ។ បន្ទាប់មកទៀតយកខ្ទះ បើកភ្លើងតិចៗ ហើយចាក់សាចើម្នាស់ដែលត្រងរួចនោះមកចម្អិនទុកធ្វើស្នូល ដោយដាក់ស្ករស ស្ករអំពៅ ទឹកក្រូចឆ្មា និងអំបិលលាយវាចូលគ្នា ( បញ្ជាក់ពេលកំពុងចម្អិនស្នូលព្យាយាមកូរវា កុំឲ្យខ្លោច)។

របៀបធ្វើសំបកនំម្នាស់

ជាដំបូងយកប័រ និងម្សៅស្ករវាយល្បាយទាំងពីរមុខនេះ ចូលគ្នាឲ្យហ្មត់ល្អ បន្ទាប់ពីលាយល្បាយពីមុខនេះរួច ត្រូវចាក់ម្សៅទឹកដោះគោ Baking Powder អំបិល ពងមាន់មួយគ្រាប់ បន្ទាប់មកទៀតវាយល្បាយទាំងនេះឲ្យចូលគ្នាសព្វល្អផងដែរ។ ក្រោយសាច់ម្សៅទាំងនេះចូលគ្នាហើយ ត្រូវដាក់ម្សៅនំខេកចូល ( តែត្រូវដាក់ម្ដងបន្តិចៗ ) ចាំវាយម្សៅនោះតាមក្រោយរហូតអស់ម្សៅនំខេក។ បន្ទាប់ពីវាយល្បាយរួចរាល់ ត្រូវញីម្សៅនោះដោយដៃម្ដងទៀត ដើម្បីឲ្យសាច់ម្សៅស្អិតរមួតចូលគ្នា

តួយ៉ាង ដើម្បីធ្វើសំបកនំត្រូវលុញសំបកនំជារាងទ្រវែង ហើយកាត់ជាដុំតូចៗសមល្មមនឹងពុម្ភនំ។ ដើម្បីធ្វើនំម្នាស់ ត្រូវយកដុំនំតូចៗនោះ មកសង្កត់ជារាងមូលសំប៉ែត រួចដាក់ស្នូលម្នាស់ដែលបានចម្អិនរួចរាល់នោះ បន្ទាប់ពីលុញនំហើយ យកនំនោះដាក់ចូលពុម្ភនំ បន្តធ្វើបែបនេះរហូតអស់ម្សៅ(បញ្ជាក់ ដុតនំរយះម្ខាង១០នាទី ម្ខាង៧នាទី ក្នុងកម្ដៅ១៨០អង្សា)៕

នំម្នាស់
នំម្នាស់
ទាក់ទងជាមួយ:
រូបភាពអាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...