រៀនធ្វើបាញ់ត្រាងតាមវិធីទាំងនេះ ស្រួលធ្វើហើយឆ្ងាញ់ថែមទៀត - TrueID

រៀនធ្វើបាញ់ត្រាងតាមវិធីទាំងនេះ ស្រួលធ្វើហើយឆ្ងាញ់ថែមទៀត

June 3, 2021

កម្សាន្ត៖ បាញ់ត្រាងជាអាហារសម្រន់មួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំកម្សាន្ត ក្រោយពេលបាយ ឬញ៉ាំលេងដើម្បីបំបាត់ភាពឃ្លាន។ អាហារសម្រន់មួយប្រភេទនេះ គេសង្កេតឃើញ មនុស្សភាគច្រើនទិញមកហូបជាញឹកញាប់ ចំពោះនៅទីផ្សារវិញ គេក៏ឃើញមានដាក់លក់ជាហូរហែតែម្ដង។

តួយ៉ាង ថ្ងៃនេះលំហែ សុំលើកយកពីវិធីធ្វើបាញ់ត្រាងងាយៗ ដើម្បីឲ្យអ្នកទាំងអស់គ្នាយកមករៀនធ្វើនៅផ្ទះផងដែរ។ ដោយគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោម៖

គ្រឿងផ្សំ

១៖ សំបកគួង ១ដុំ

២៖ ខ្ទឹមស ខ្ទឹមក្រហម

៣៖ ប្រេងសាតេ

៤៖ បង្គាក្រៀម

៥៖ ម្ទេសហុយ

៦៖ ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ

៧៖ ស្ករស ២ស្លាបព្រាបាយ

៨៖ អំបិល ១ស្លាបព្រាកាហ្វេ

របៀបធ្វើ

ជាដំបូងយកខ្ទឹមសទៅចញ្ច្រាំឲ្យហ្មត់ និងខ្ទឹមក្រហមហាន់ឲ្យស្ដើងៗ រួចយកវាទៅបំពងឲ្យឡើងក្លិនឆ្ងុយ។ បន្ទាប់ពីបំពងខ្ទឹមស ខ្ទឹមក្រហមរួចរាល់ យើងត្រូវលាយគ្រឿងសម្រាប់ធ្វើបាញ់ត្រាង ដំបូងដាក់ស្ករស ម្សៅស៊ុបមាន់ អំបិល និងម្ទេស រួចលាយវាឲ្យចូលគ្នាសព្វល្អ។

បន្ទាប់ពីលាយគ្រឿងរួចហើយ យើងត្រូវយកសំបកគួងមកកាត់ជាបន្ទះៗតាមចំណង់ចំណូលចិត្ត។ ក្រោយកាត់សំបកគួងរួច យើងត្រូវយកប្រេងសាតេមកស្រោចពីលើ ហើយច្របល់លាយវាឲ្យសព្វជាមួយនឹងសំបកគួងឲ្យវាមានជាតិសំណើម។ ជាបន្តមកទៀតយកគ្រឿងអំបិលម្ទេសដែលលាយរួច និងបង្គាចាក់ចូលបាញ់ត្រាងលាយវាឲ្យសព្វចូលជាតិល្អជាការស្រេច ហើយញ៉ាំភ្លាមៗ ឬអាចទុកមួយសន្ទុះ ដើម្បីឲ្យវាចូលជាតិល្អរួចចាំញ៉ាំក៏បាន៕

សំបកគួង
សំបកគួង
បាញ់ត្រាង
បាញ់ត្រាង
បាញ់ត្រាង
បាញ់ត្រាង
ទាក់ទងជាមួយ:
រូបភាពអាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...