ទ្រលាន់ពងទា​?​​ ចឹងកុំឲ្យដដែលៗពេក សាកធ្វើ ពងទាឆា ជូរអែម ប្តូររសជាតិម្ដងទៅ - TrueID

ទ្រលាន់ពងទា​?​​ ចឹងកុំឲ្យដដែលៗពេក សាកធ្វើ ពងទាឆា ជូរអែម ប្តូររសជាតិម្ដងទៅ

April 25, 2021

អាហារ៖ ឆាជូរអែម គឺជាម្ហូបដែលមានរសជាតិជូរ ផ្អែម ប្រៃតិចៗដែលមនុស្សជាច្រើនចូលចិត្ត ហើយគេតែងតែប្រើសាច់ជ្រូក ត្រី មកឆាម្ហូបមួយមុខនេះ ប៉ុន្ដែពងទាក៏អាចយកមកធ្វើឆាជូរអែមបានដោយងាយស្រួល ហើយថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង ដោយធ្វើតាមវិធីខាងក្រោមឲ្យបានត្រឹមត្រូវ៖

គ្រឿងផ្សំ៖ 

១. ពងទា ៥គ្រាប់

២. ម្ទេស ខ្ទឹមស (ហាន់តូចៗ) ដាក់តាមចំណង់ចំណូលចិត្ត

៣. ទឹកប្រេងខ្យង ១ស្លាបព្រាបាយ 

៤. ស្ករស ១ស្លាបព្រាបាយ

៥. ម្សៅស៊ុប ចុងស្លាបព្រាបាយ

៦. អំបិល​ កន្លះស្លាបព្រាបាយ

៧. ទឹកអំពិលទុំ ១ស្លាបព្រាបាយ

ឆាជូរអែមពងទា
ឆាជូរអែមពងទា

របៀបធ្វើ៖

១. មុនដំបូងត្រូវយកពងទាទៅស្ងោរឲ្យឆ្អិនជាមុនសិន ហើយយកពងទាទៅបកសំបកឲ្យស្អាតរួចយកទៅបំពងឲ្យក្រៀមល្មម។

២. ដាក់ខ្ទះបើកភ្លើងហើយចាក់ខ្លាញ់ ដាក់ម្ទេសនិងខ្ទឹមសចូលលីង ហើយដាក់ទឹកប្រេងខ្យង ស្ករស អំបិល ម្សៅស៊ុប ទឹកអំពិលទុំ ឆាចូលគ្នាបន្តិច។

ឆាជូរអែមពងទា
ឆាជូរអែមពងទា

៣. យកពងទាដែលបំពងឆ្អិនល្អហើយនោះ​ មកហាន់ជាពីរចំណែក ពេលឆាមានក្លិនឈ្ងុយបន្តិចហើយ យកពងទានោះមកដាក់ឆាជាមួយត្រឡប់ចុះត្រឡប់ឡើងឲ្យចូលជាតិ អាចបន្ថែមជាមួយនឹងស្លឹកម្រះព្រៅដើម្បីឲ្យមានក្លិនឈ្ងុយឆ្ងាញ់។

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...