ចេះធ្វើទឹកក្រឡុកតែមួយក្បាច់នេះ អាចធ្វើបានរសជាតិច្រើនតាមបេះដូង - TrueID

ចេះធ្វើទឹកក្រឡុកតែមួយក្បាច់នេះ អាចធ្វើបានរសជាតិច្រើនតាមបេះដូង

April 5, 2021

អាហារ៖ នឹកឃើញថាមេឃក្ដៅទាំងគេទាំងយើងមិនហ៊ានចេញទៅណាទេខ្លាចកូវីតទៀតបើបានធ្វើអីផឹកត្រជាក់ៗគ្រាន់ជួយបំបាត់ការអផ្សុកខ្លះផង។ របៀបធ្វើទឹកក្រឡុកនេះងាយស្រួលសម្រាប់អ្នកដែលចង់ធ្វើអីស្រួលៗចង់ធ្វើរសជាតិអីក៏បានតាមបេះដូង។ កុំភ្លេចទៅទិញទឺកកកឲ្យហើយយកមកទុកក្នុងទូរទឹកកកផងខ្លាចរលាយបាត់ព្រោះមេឃក្ដៅខ្លាំងណាស់។

របៀបធ្វើ៖

1.      ត្រូវមានម៉ាស៊ីនក្រឡុក

2.      ទឹកកក

3.      ទឹកដោះគោខាប់១កំប៉ុង ទឹកដោះគោស្រស់ ចង់ដាក់ផ្លែឈើអីថែមក៏បាន

4.      ដាក់ទឹកកក ទឹកដោះខាប់ចង់ផ្អែមប៉ុណ្ណាដាក់ប៉ុណ្ណឹងទឹកដោះគោស្រស់កុំដាក់ច្រើនពេកប្រយ័ត្នរ៉ាវ ដាក់ផ្លែឈើតាមចំណូលចិត្តហើយបើរ៉ាវដាក់ទឹកកកថែម។

5.      ពេលក្រឡុកម៉ត់ល្អហើយ ចាក់ដាក់កែវ អាចចិតផ្លែឈើដាក់ថែមកាន់តែឆ្ងាញ់ ។

(បើចង់បានដូចរូបចិតផ្លែឈើមកដាក់ថែមតាមចិត្តទៅមើលទៅទំនងឆ្ងាញ់ដែរ ហើយថតរូបស្អាតទៀត)

ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
ទឹកក្រឡុក
ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...