រាជនីម្ទេស! សុំខ្លាចហើយ ទេព បូព្រឹក្ស ញ៉ាំម្ទេសដូចញ៉ាំផ្លែឈើ - TrueID

រាជនីម្ទេស! សុំខ្លាចហើយ ទេព បូព្រឹក្ស ញ៉ាំម្ទេសដូចញ៉ាំផ្លែឈើ

April 9, 2021

ភ្នំពេញ៖ តារាចម្រៀងស្រីពូកែរ៉េប កញ្ញាទេព បូព្រឹក្ស មិនត្រឹមតែជាតារាស្រីជោគជ័យលើវិថីចម្រៀងប៉ុណ្ណោះទេ តែនាងនៅជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ​តារារូបនេះ បានងាកមកធ្វើវីដេអូបែប Mukbang ញ៉ាំអាហារបង្ហោះលើបណ្ដាញសង្គម កំពុងទទួលបានសន្ទុះនៃការគាំទ្រច្រើនមិនចាញ់ពេលចេញបទចម្រៀងប៉ុន្មានឡើយ។ 

ម្យ៉ាងវិញទៀត គ្រប់វីដេអូញ៉ាំអាហាររបស់ កញ្ញាទេព បូព្រឹក្ស តែងតែលេងខ្លួនជាមួយស្ទាយ៍ប្លែកៗ រួមទាំងអាហារថ្មីគ្រប់មុខ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ នាងនិយមញ៉ាំអាហារមានរសជាតិហឹរ និងញ៉ាំម្ទេសគ្រាប់ដូចញ៉ាំផ្លែឈើយ៉ាងដូច្នោះដែរ។ ជាការពិត តារារូបនេះធ្លាប់បាននិយាយថា គ្រប់ពេលដែលនាងញ៉ាំអ្វីម្ដងៗ តម្រូវឲ្យមានម្ទេស និងមានរសជាតិហឹរ។ 

គួរបញ្ជាក់ផងដែរថា គ្រប់វីដេអូញ៉ាំអាហាររបស់នាង គេតែងតែឃើញមុខម្ហូបមានរសជាតិហឹរ អមជាមួយម្ទេសពេញៗចានមានពណ៌ក្រហមឆ្អិនឆ្អៅ ធ្វើឲ្យហ្វេនស្រក់ទឹកមាត់គ្រប់ពេលបានមើលវីដេអូរបស់នាង។ ជាពិសេស ​អ្នកលេងបណ្ដាញសង្គម និងហ្វេនតែងតែសរសើរពីការញ៉ាំម្ទេសរបស់ កញ្ញ​ ទេព បូព្រឹក្ស សឹងតែមិនដាច់ពីមាត់គ្រប់គ្នា។ លើសពីនេះទៅទៀត រាល់ពេលដែលតារាស្រីរូបនេះញ៉ាំម្ទេស នាងញ៉ាំបែបធម្មតាគ្មានប្រតិកម្មរឿងហឹរសូម្បីបន្តិច៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
  កញ្ញាទេព បូព្រឹក្ស
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...