នំខ្នុរបំពង អាចរៀនធ្វើខ្លួនឯងញុំាតាមរូបមន្តនេះ បានយ៉ាងស្រួល - TrueID

នំខ្នុរបំពង អាចរៀនធ្វើខ្លួនឯងញុំាតាមរូបមន្តនេះ បានយ៉ាងស្រួល

July 1, 2021

អាហារ៖ នៅតាមជនបទ ភាគច្រើនយើងតែងតែឃើញគេយក នំខ្នុរបំពង នេះធ្វើជាបង្អែមលាងមាត់ជូនភ្ញៀវនៅក្នុងពិធីមង្គលការ ឬពិធីបុណ្យទានផ្សេងៗ។ ប៉ុន្តែយើងមិនដែលចាប់អារម្មណ៍ថាវាមានវិធីធ្វើយ៉ាងម៉េចនោះទេ តែតាមពិតទៅ នំខ្នុរបំពង នេះយើងអាចធ្វើវាញុំាបានយ៉ាងងាយ ដោយធ្វើរូបមន្តខាងក្រោម។

គ្រឿងផ្សំ៖

១. សាច់ខ្នុរ យកអាទុំល្មម

២. អំបិល (អត់ដាក់ក៏បាន)

៣. ខ្លាញ់

នំខ្នុរបំពង
នំខ្នុរបំពង

របៀបធ្វើ៖

១. យកផ្លែខ្នុរមកបកយកគ្រាប់ចេញ ហើយយកកំបិតហាន់សាច់វាស្ដើងៗ។

២. ដាក់ខ្ទះ ចាក់ខ្លាញ់ម៉ាល្មមចូល ហើយបើកភ្លើងទុកវាឲ្យក្ដៅសិន។

នំខ្នុរបំពង
នំខ្នុរបំពង

៣.​ បន្ទាប់យកសាច់ខ្នុរទាំងនោះ ចាក់ចូលខ្ទះបំពង ទុករហូតដល់គិតថាឆ្អិនល្មម បន្ទាប់ស្រង់់ចេញទុកឲ្យស្ងួតខ្លាញ់។ ចុងក្រោយចាក់ខ្នុរដែលបំពងឆ្អិនហើយនោះ ចូលក្នុងចានមួយរួចដាក់អំបិលលាយបន្តិច លាយវាឲ្យសព្វក្លាយជា

នំខ្នុរបំពង មួយចានដ៏ឈ្ងុយឆ្ងាញ់៕ 

នំខ្នុរបំពង
នំខ្នុរបំពង

ប្រភព៖ K@pook

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...