កម្សាន្ត៖ អាហារកូរ៉េមួយមុខនេះ មានភាពល្បីល្បាញខ្លាំងណាស់មិនថានៅកូរ៉េឬនៅប្រទេសផ្សេងទៀតនោះទេគេតែងតែចូលចិត្តញុំា Mukbang ព្រោះវាមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិន។ យើងអាចចម្អិននៅផ្ទះបានដោយគ្រាន់តែទិញគ្រឿងផ្សំមួយចំនួន និង ធ្វើតាមរូបមន្តខាងក្រោមនេះ៖
គ្រឿងផ្សំ៖
១. តុកបុកគី (តាមចំណូលចិត្ត)
២. មីកូរ៉េ ២ដុំ
៣. ប្រហិតត្រី Fish cake(តាមចំណូលចិត្ត)
៤. ដើមខ្ទឹមខ្យល់ ១ដើម
៥. ឈីស (តាមចំណូលចិត្ត)
៦. ទឹកស៊ីអីវ កន្លះស្លាបព្រា
៧. ម្ទេសសិ្អត ៣ស្លាបព្រា
៨. ស្ករស ២ស្លាបព្រា
៩. ប្រេងខ្យង កន្លះស្លាបព្រា
១០. ម្សៅឆា ២ស្លាបព្រា
១១. ម្សៅគ្រឿងការី ២ស្លាបព្រា
របៀបធ្វើ៖
១. មុនដំបូងយើងត្រូវត្រៀមគ្រឿងផ្សំជាមុនសិនដោយយកប្រហិតត្រីដោតចង្កាក់ ហាន់ខ្ទឹមខ្យល់ជាកំណាត់ៗ និងត្រៀមគ្រឿងទេសដាក់ចានជាមុន។
២. បន្ទាប់មកដាក់ខ្ទះចាក់ទឹកចូលប្រហែល១លីត្រឬច្រើនតាមការចង់បាន បើកភ្លើងទុកហើយលាយគ្រឿង ដាក់ស្ករស ម្សៅម្ទេស ទឹកស៊ីអីវប្រេងខ្យង ម្សៅគ្រឿងការី ម្ទេសស្អិត ចាក់ចូលក្នុងខ្ទះ ហើយកូរវាឲ្យគ្រឿងរលាយចូលគ្នាអស់រួចទុកវាឲ្យពុះ។
៣. ពេលទឹកពុះហើយ យើងអាចដាក់តុកបុកគីខ្ទឹមខ្យល់ ប្រហិតត្រីចូល ចាំរហូតដល់ពុះម្ដងទៀត ដាក់មី ពេលមីរីកបន្តិចហើយដាក់ឈីសពីលើចាំអោយឈីសឆ្អិនជាការស្រេច៕
វិដេអូពី FoodTime ៖ បង្ហាញពីរបៀបចម្អិន mukbang
https://fb.watch/3Y6OSe56ki/