កម្សាន្ត៖ បច្ចុប្បន្ននេះ ស៊ុបមាន់ក៏ជាអាហារដ៏ពេញនិយមមួយ ដែលមនុស្សជាច្រើន តែងតែធ្វើបរិភោគប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះស៊ុបមួយនេះ អាចទទួលទានជាមួយនឹង អាហារផ្សេងៗទៀត ជាពិសេស ស៊ុបមាន់នេះ អាចច្នៃទៅជា មីស៊ុបមាន់ដែលកំពុងតែមានភាពពេញនិយម និងជាចំណូលចិត្តរបស់មនុស្សជាច្រើន ដែលតែងតែទទួលទានស៊ុបនេះ ជាមួយ មី តែម្ដង ។ បើចង់ជ្រាប ក៏ដូចជា ចង់រៀនធ្វើទុកញ៉ាំខ្លួនឯង អាចសាកល្បងតាមវិធីខាងក្រោម៖
គ្រឿងផ្សំ៖
ទឹកសាច់មាន់ ឬ ទឹកបន្លែ (VegetableStock) ៩០០ ml
សាច់មាន់ ១ ដុំ ប្រហែល ១៧៥ ក្រាម
ខ្ញីស្រស់ដែលចិតរួច ១ ស្លាបព្រាកាហ្វេ
ខ្ទឹមសដែលចិតរួច ១
អង្ករ ៥០ ក្រាម ឬមីស្រូវសាលី
ពោតផ្អែម ២ ស្លាបព្រា
ផ្សិត ២ ឬ ៣ ដែលចិតជាចំណិតរួច
ស្លឹកខ្ទឹម ជីអង្កាម និង ទឹកស៊ីអ៊ីវ ២ ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
១. ចាក់ទឹកសាច់មាន់ ឬទឹកបន្លែ (VegetableStock) ចំនួន ៩០០ ml ចូលក្នុងឆ្នាំង រួចដាក់សាច់មាន់ព្រមទាំង ខ្ញីដែលចិតរួច ១ ស្លាបព្រាកាហ្វេ និងខ្ទឹមសដែលចិតរួច ។
២. ដាក់ដាំឱ្យពុះ បន្ទាប់មកបន្ថយកម្ដៅដោយគ្រប និងរម្ងាស់ ទុកចោលរយៈពេល ២០ នាទី រហូតដល់សាច់មាន់ទន់។
៣. បន្ទាប់មក យកសាច់មាន់ទៅដាក់លើក្តារហើយកាត់ជាបំណែកតូចៗ ដោយប្រើសម ២ ។
៤. យកសាច់មាន់ ទៅដាក់ ជាមួយអង្ករ៥០ ក្រាម ឬមីស្រូវសាលី ព្រមទាំងដាក់ ពោតផ្អែម ២ ស្លាបព្រា ដាក់ផ្សិត ស្លឹកខ្ទឹមនិង ទឹកស៊ីអ៊ីវ ២ ស្លាបព្រាកាហ្វេ ។
៥. បន្ទាប់យកទៅដាក់ រម្ងាស់ រយៈពេល៣ ទៅ ៤ នាទី រហូតដល់មីទន់។
៦. បន្ទាប់មក ចាក់ដាក់ចូលទៅក្នុងចាន២ ហើយ ដាក់ស្លឹកខ្ទឹម និង ស្លឹកជីអង្កាម រួចបន្ថែមទឹកស៊ីអ៊ីវបន្តិច ជាការស្រេច ៕