មានអីពិបាកធ្វើ គ្រាន់តែធ្វើនំ ដូណាត់ហ្នឹង? (មានវីដេអូ) - TrueID

មានអីពិបាកធ្វើ គ្រាន់តែធ្វើនំ ដូណាត់ហ្នឹង? (មានវីដេអូ)

September 14, 2020

កម្សាន្ត៖ នំដូណាត់(Donut) គឺជាប្រភេទអាហារមួយដ៏ល្បី ដែលមានការគាំទ្រពីមនុស្សជាច្រើន ជាពិសេស ក្មេងៗយុវវ័យ ដែលអាចចាត់ទុកនំប្រភេទនេះ ជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់។ តោះនៅចាំអីទៀត មករៀបធ្វើ នំដូណាត់ ទុកញ៉ាំតាមវិធីខាងក្រោម៖ 

នំដូណាត់
នំដូណាត់

គ្រឿងផ្សំ៖ ម្សៅនំប៉័ង(Bread Flour) ២ ពែងរួចបន្ថែម ៣/៤ពែងទៀត ឬស្មើរនឹង ៣៥២ក្រាម   ទឹកដោះគោ ១ពែង(២៤០មីលីលីត្រ)   ស៊ុត ១គ្រាប់   ស្ករស ២ស្លាបព្រាបាយ    ម្សៅមេ(Yeast) ២ស្លាបព្រាកាហ្វេ    អំបិលកន្លះស្លាបព្រាកាហ្វេ    Margarine ឬ ប័រ ២ស្លាបព្រាបាយ 

របៀបធ្វើ៖ 

១. ជាដំបូង ធ្វើការលាយគ្រឿងផ្សំមួយចំនួនបញ្ចូលគ្នា ដែលមានដូចជា ទឹកដោះគោ ស៊ុត  ស្ករស  ម្សៅមេ រួចកូរវាឲ្យសព្វ ទើប យកម្សៅនំប៉័ង(Bread Flour) និង អំបិល ដាក់ចូល រួចកូរវាទាល់តែស្ងួត និងស្អិតល្អ

២. នៅពេលដែលម្សៅស្អិតហើយ ទើបដាក់ប័រចូល រួចច្របល់ម្សៅនោះឲ្យចូលគ្នាសព្វល្អ  រួចយកសាច់ម្សៅនោះទៅច្របាច់សង្កត់នឹងដៃ រយៈពេល ៥ នាទី 

៣. បន្ទាប់មក យកម្សៅទៅគ្របទុកចោល រយៈពេល ១ ម៉ោង (អាចដាក់ប្រេងនៅក្នុងចានបន្តិច កុំឲ្យសាច់ម្សៅស្អិតជាប់)

៤. បន្ទាប់មក​ យកម្សៅមកកាត់ជាដុំតូចៗល្មម ដែលមានទម្ងន់ប្រហែលពី ៤០ ទៅ ៥០ក្រាម  ហើយយកដុំតូចៗនោះទៅលុញឲ្យចេញរាងមូល រួចសង្កត់បន្តិច ដើម្បីចោះរន្ធមួយតូចល្មមនៅចំកណ្ដាលសាច់ម្សៅ រួចហើយគ្របទុកចោល រយៈពេល ១៥ នាទីទៀត

៥. បន្ទាប់ពី ទុកចោល រយៈពេល ១៥ នាទី យកសាច់ម្សៅនោះទៅដាក់បំពង ក្នុងកម្ដៅទាបល្មម រហូតដល់នំ ចេញពណ៌ក្រហម។ 

៦. បន្ទាប់ពីនំឆ្អិនហើយ អាចយកទៅម្សៅស្ករ(Powdered Sugar) ពីលើ ជាការស្រេច៕ 

ទាក់ទងជាមួយ:
វីដេអូអាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...