អាហារ៖ សាច់មាន់បំពង chicken katsu ជាមុខម្ហូបរបស់ជប៉ុន ដែលរកឃើញរូបមន្តនៅឆ្នាំ១៨០០ ដោយហាងអាហារដ្ឋានមួយកន្លែងនៅតូក្យូបានបង្កើតម្ហូបមួយនេះឡើងក្នុងគោលបំណងចង់ឲ្យអតិថិជនភ្លក់រសជាតិម្ហូបបែបអឺរ៉ុប ហើយធ្វើឲ្យchicken katsuនេះក៏បានល្បីល្បាញទូទាំងពិភពលោកចាប់ពីពេលនោះមក។ ក្បួនដែលគេយកមកធ្វើម្ហូបមួយនេះគឺ មានភាពងាយស្រួយ គ្រឿងផ្សំសាមញ្ញ
គ្រឿងផ្សំ៖
១. សាច់មាន់ យកសាច់ទ្រូង សាច់សុទ្ធ ៤ដុំ
២. អំបិល ម្រេច
៣. ម្សៅស្រូវសាលី all pose flour ២ស្លាបព្រាបាយ
៤. ស៊ុត ១គ្រាប់ វាយឲ្យម៉ត់
៥. កម្ទេចនំប៉័ង
៦. ខ្លាញ់
របៀបធ្វើ៖
១. យកសាច់មាន់ប្រឡាក់ជាមួយអំបិលនិងម្រេចឲ្យសព្វល្អ ហើយដាក់លាយជាមួយម្សៅស្រូវសាលី បន្ទាប់មកជ្រលក់ជាមួយស៊ុត និងយកទៅច្របល់ជាមួយកម្ទេចនំប៉័ង ។
២. យកសាច់មាន់ដែលលាយគ្រឿងហើយនោះ ទៅបំពងក្នុងខ្ទះខ្លាញ់ក្ដៅ ប្រើភ្លើងត្រឹមពាក់កណ្ដាល medium-high heat ។ បំពងសាច់មាន់ទាំងសងខាង៣ទៅ៤នាទី រហូតដល់វាចេញពណ៌ល្អ golden brown ទើបស្រង់ចេញ។
៣. យកសាច់មាន់ដែលឆ្អិនមកហាន់ជាកង់ៗ ដាក់ចាន ស្រូបទឹកជ្រលក់ពីលើ ហើយញុំាជាមួយនឹងស្ពៃដែលហាន់ជាសរសៃតូចៗ ស្រួយឆ្ងាញ់ដូចទិញក្នុងហាង។