ជាតិណាស់ ស៊ុបឆ្អឹងគោថៃកាត់ឡាវ ឆ្ងាញ់ខ្លាំង មានរូបមន្តធ្វើស្រួលៗ - TrueID

ជាតិណាស់ ស៊ុបឆ្អឹងគោថៃកាត់ឡាវ ឆ្ងាញ់ខ្លាំង មានរូបមន្តធ្វើស្រួលៗ

February 16, 2021

កម្សាន្ត៖ បើសិនជាអ្នកធ្លាប់បានទៅលេងផ្សាររាត្រីនៅប្រទេសថៃអ្នកប្រាកដជាស្គាល់ ស៊ុបឆ្អឹងគោ មួយនេះហើយ វាជាម្ហូបដែលល្បីខ្លាំងនៅទីនោះ វាមានរូបមន្តថៃកាត់ឡាវចំណែកឯរសជាតិវិញប្រាកដជាឆ្ងាញ់ណាស់ហើយ ចង់ដឹងរសជាតិយ៉ាង អាចរៀនធ្វើតាមរូបមន្តខាងក្រោម៖

គ្រឿងផ្សំ៖

១. ឆ្អឹងគោ ១គីឡូក្រាម

២. ខ្ទឹមបារាំង ១គ្រាប់

៣. គល់ជីវ៉ាន់ស៊ុយ ៣គុល

៤. ខ្ទឹមក្រហម ២គ្រាប់

៥. ស្លឹកគ្រៃ ២គល់

៦. ទឹកស៊ីអីវ ២ស្លាបព្រាបាយ

៧. ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ

៨. អំបិល ១ស្លាបព្រាតែ

៩.​ ទឹកត្រី ២ស្លាបព្រា

១០. ស្ករស ២ស្លាបព្រា

១១. ស្លឹកខ្ទឹម ២ដើម

១២. ជីរណា ២ដើម

១៣. ម្ទេសខ្មាំង ២០០ក្រាម

ស៊ុបឆ្អឹងគោ
ស៊ុបឆ្អឹងគោ

របៀបធ្វើ៖

១. ដាំទឹកក្នុងឆ្នាំងចំនួន២លីត្រដាក់ឆ្អឹងគោចូលបិទគម្របឆ្នាំង ស្ងោរវារហូតដល់ពុះ ហើយដួសពពុះខ្លាញ់គោចេញ បន្ទាប់មកដាក់ខ្ទឹមបារាំងខ្ទឹមក្រហម ស្លឹកគ្រៃ គល់ជីវ៉ាន់ស៊ុយ អំបិល ទឹកស៊ីអីវ រួចហើយបន្ថយភ្លើងនៅត្រឹមពាក់កណ្ដាលហើយទុករំងាស់រយៈពេល២ម៉ោង។

ស៊ុបឆ្អឹងគៅ
ស៊ុបឆ្អឹងគៅ

២.ក្រោយរំងាស់២ម៉ោង ទឹកស៊ុបខាប់ល្អឈ្ងុយក្លិនសាច់គោ យើងអាចដួសយកឆ្អឹងគោចេញទុកមួយឡែកសិនស្រង់គ្រឿងដែលនៅសល់ក្នុងទឹកស៊ុបចេញឲ្យអស់ ហើយចាប់ផ្ដើមដាក់គ្រឿងក្នុងស៊ុប ដូចជាម្ទេស​ខ្មាំងជីរណា ស្លឹកខ្ទឹម ទឹកក្រូចឆ្មា ស្ករស ទឹកត្រី រួចកូរវាចូលគ្នាឲ្យសព្វជាការស្រេច។

ស៊ុបឆ្អឹងគោ
ស៊ុបឆ្អឹងគោ

៣. ដាក់ឆ្អឹងគោក្នុងចានមួយហើយដួសទឹកស៊ុបស្រោចពីលើញុំាបានយ៉ាងឆ្ងាញ់ យើងអាចញុំាជាមួយមីក៏បាន រសជាតិទឹកស៊ុបគឺជូរអែមហិរ ឆ្ងាញ់ជាប់មាត់៕

ប្រភព៖Mekong Cooking

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...