វិធីងាយៗសម្រាប់ធ្វើ ខសាច់ជ្រូកពងទា ដ៏ឈ្ងុយឆ្ងាញ់ (មានវីដេអូ) - TrueID

វិធីងាយៗសម្រាប់ធ្វើ ខសាច់ជ្រូកពងទា ដ៏ឈ្ងុយឆ្ងាញ់ (មានវីដេអូ)

July 28, 2020

កម្សាន្ត៖  ខសាច់ជ្រូកពងទា គឺជា អាហារប្រចាំថ្ងៃមួយដែលត្រូវបានមនុស្សជាច្រើនតែងតែចម្អិន សម្រាប់បរិភោគជាលក្ខណៈគ្រួសារ។ ដូច្នេះហើយប្រសិនបើ ប្រិយមិត្តមានចំណាប់អារម្មណ៍ ចង់សាកល្បងរៀនធ្វើទុកញ៉ាំជាអាហារប្រចាំថ្ងៃនៅឯផ្ទះអាចធ្វើតាមវិធីខាងក្រោម៖

ខសាច់ជ្រូកពងទា
ខសាច់ជ្រូកពងទា

គ្រឿងផ្សំ៖ សាច់ជ្រូកបីជាន់ ឬសាច់ជាប់ខ្លាញ់ កន្លះគីឡូ ដែលកាត់ជាដុំៗធំល្មម ពងទា ៦ គ្រាប់ ដែលស្ងោឲ្យឆ្អិន និងបកសម្បកឲ្យស្អាត  ទឹកត្រី ២ ស្លាបព្រាបាយ  អំបិលបន្តិច  ខ្ទឹមសចិញ្ច្រាំរួចបន្តិច  ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ  ស្ករត្នោត កន្លះពែង  ទឹក ២ ពែង ប្រេងខ្យង កន្លះស្លាបព្រាបាយ  ប្រេងឆា១ ស្លាបព្រាបាយ

របៀបធ្វើ៖

១. ជាដំបូង ដាក់ឆ្នាំងក្នុងកម្ដៅទាបរួចដាក់ប្រេងឆាចូលនិងដាក់ស្ករត្នោតទៅក្នុងឆ្នាំង ហើយកូរស្កររហូតដល់រលាយចូលគ្នាសព្វ ដល់ចេញពណ៌ក្រហម

២. នៅពេលដែលកូរស្ករចេញពណ៌ក្រហមហើយទើបដាក់គ្រឿងផ្សំដូចជា អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ និងប្រេងខ្យង រួចអាចដាក់ទឹកចូលថែមបន្តិចដើម្បីកុំឲ្យស្ករខ្លោច ។

ខសាច់ជ្រូកពងទា
ខសាច់ជ្រូកពងទា

៣. បន្ទាប់មកធ្វើការដាក់ពងទាចូល រួចចម្អិនឲ្យវាចេញជាពណ៌ត្នោតចាស់ហើយដាក់ខ្ទឹមសចិញ្ច្រាំរួចចូលបន្តិច។ បន្ទាប់ពី ពងទាមានពណ៌ល្អ ថែមទាំងចូលជាតិសព្វធ្វើការដួសពងទាចេញ ទុកមួយឡែក។  

៤. បន្ទាប់មកទៀត ដាក់សាច់ជ្រូកដែលកាត់ជាដុំៗធំល្មមទៅក្នុងឆ្នាំង រួចកូរឲ្យចូលជាតិ និងចម្អិនឲ្យឆ្អិនល្អ រួចយកពងទាដែលដួសចេញ មកដាក់ចូលហើយកូរឲ្យប្រយ័ត្នដើម្បីកុំឲ្យពងទាបែក បន្ទាប់មក ដាក់ទឹកចូល ១ ពែង រួចទុកឲ្យពុះជាការស្រេច៕​

ប្រភព៖ LyLyLearning

សូមទស្សនាវីដេអូខាងក្រោម៖

វិធីធ្វើខសាច់ជ្រូកពងទា
ទាក់ទងជាមួយ:
វីដេអូអាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...