អស់គំនិតមែនទេ? តោះមករៀនធ្វើ ស៊ុបគោស្រុកស្រែ តាមរូបមន្តអ្នកស្រុក - TrueID

អស់គំនិតមែនទេ? តោះមករៀនធ្វើ ស៊ុបគោស្រុកស្រែ តាមរូបមន្តអ្នកស្រុក

August 4, 2021

អាហារ៖ មុខម្ហូបនីមួយៗតែងតែមានរបៀបធ្វើខុសៗគ្នាទៅតាមតំបន់ និងការនិយមចូលចិត្តរបស់គេរៀងៗខ្លួន ដូចគ្នានេះដែរ ស៊ុបគោ គឺជាមុខម្ហូបដែលអាចធ្វើបានច្រើនរបៀបនិងរូបមន្តទៅតាមចំណង់ចំណូលចិត្ត។ ប៉ុន្ដែអ្នកអាចសាកធ្វើ ស៊ុបគោស្រុកស្រែ តាមវិធីអ្នកស្រុកមួយចំនួនដែលពេញនិយម។ 

ស៊ុបគោ
ស៊ុបគោ

គ្រឿងផ្សំ៖ 

១. ឆ្អឹងគោ

២. រំដេង

៣. ស្លឹកក្រូច

៤. ខ្លឹមស

៥. ខ្ទឹមបារាំង

៦. ល្ហុង

របៀបធ្វើ៖

១. ដំបូងដាំទឹក ស្រុះឆ្អឹងកុំអោយវាមានក្លិន បន្ទាប់មកលីងខ្ទឹមសអោយស្រួយរួចដួសទុកមួយឡែក ចាក់រំដេង ខ្ទឹមបារាំងស្លឹកក្រូច លីងចូលគ្នា អោយក្រហមឈ្ងុយសឹមចាក់ឆ្អឹងចូល។

ស៊ុបគោ
ស៊ុបគោ

២. បន្ទាប់មកលីងឆ្អឹងអោយក្រៀមនិងក្លិនឈ្ងុយ រួចចាក់ទឹកនិងល្ហុងចូលហើយ ដាក់គ្រឿងតាមចំណង់ចំណូលចិត្ត រួចរំងាស់ទាល់តែផុយឆ្អឹងចាក់ខ្ទឹមលីងចូលជាការស្រេច។

ស៊ុបគោ
ស៊ុបគោ

៣. អ្នកអាចហាន់សាច់គោស្ដើងៗទុកជ្រលក់ ស៊ុបអាចថែមពង និងបន្លែតាមការចំណូលចិត្តបាន បន្ថែមរសជាតិ ស៊ុបគោ ឲ្យកាន់តែឆ្ងាញ់ទៀត៕

ស៊ុបគោ
ស៊ុបគោ

ប្រភព៖ សុខីឌីណា សាក់

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...