កម្សាន្ត៖ ជាការពិតណាស់ តារាស្រីទាំងពីរដួងខុសវិស័យគ្នា Mai Davikah ជាតារាសម្ដែងស្រី ដ៏ល្បីល្បាញម្នាក់ និង Jang Wonyoung ជាតារា Kpop ដ៏មានប្រជាប្រិយភាព សុទ្ធតែបានធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុខភាពយ៉ាងខ្លាំងជាមួយនឹងរូបរាងដ៏ស្គមស្គាំងរបស់ពួកគេ។
រីឯក្រឡេកមកមើល រូបរាង របស់តារាស្រីទាំងពីររូបនេះ គឺមានសភាពស្គម សល់តែស្បែកដណ្ដប់ឆ្អឹងដូចគ្នាបេះបិទ ខុសតែមុខមាត់ម៉្យាងនោះទេ។ ទន្ទឹមនឹងនោះ Davikah និង Wonyoung សុទ្ធតែជាតារាស្រី ដែលតែងតែទទួលបានការសរសើរអំពី សម្រស់ដ៏ទាក់ទាញ របស់ពួកគេជាញឹកញាប់។
ដោយឡែក វេលាកាន់តែដើរទៅមុខ តារាស្រីទាំងពីរនេះ ក៏កាន់តែមានរាងស្គមទៅៗ ខណៈពេលដែលកេរ្តិ៍ឈ្មោះក៏កាន់តែល្បីល្បាញផងដែរ។ ស្របពេលកំពុងតែផ្ទុះការគាំទ្រនេះផងដែរ បានធ្វើឲ្យហ្វេនៗឆ្ងល់ថា តារាស្រីទាំងពីរដួងនេះ រវល់ពេករកពេលបរិភោគអាហារមិនបានឬយ៉ាងណា ទើបបណ្ដាលឲ្យរាងកាន់តែស្ដើង ឬពួកគេស្រឡាញ់រាងស្គមបែបនេះ៕