កម្សាន្ត ÷ តារាសម្តែងស្រី Lee Si Young បានបង្ហាញខ្លួនជាមិត្តល្អបំផុតរបស់តួឯកស្រី Gu Jan Di ក្នុងរឿង «BoysOver Flowers» ឬគ្រប់គ្នាស្គាល់ថា F4 ហើយពេលនេះនាងមានអាយុ ៤០ ឆ្នាំហើយ ប៉ុន្តែតារាស្រីរូបនេះនៅតែក្មេងដដែល។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះនៅលើ SNS ផ្ទាល់ខ្លួនរបស់នាង Lee Si Young ផ្សព្វផ្សាយវីដេអូផ្សេងៗអំពីខ្លួននាងនៅឯកន្លែងហាត់ប្រាណ ដោយអួតខ្លួនប្រាណមានសាច់ដុំពេញទំហឹង និងសូចនាករសុខភាពគួរឱ្យភ្ញាក់ផ្អើល ជាពិសេស តួឯកសមនតែងស្រីរឿង «Boys OverFlowers» រូបនេះពេលនេះមានទម្ងន់ ៥៥.៤គីឡូក្រាម ដែលក្នុងនោះ ២៨គីឡូក្រាមជាម៉ាសសាច់ដុំ និង ៥.២គីឡូកករាមជាខ្លាញ់ ដែលធ្វើអោយសមាមាត្រខ្លាញ់របស់នាង មានត្រឹមតែ ៩.៤ភាគរយប៉ុណ្ណោះ។
ក្នុងនោះដែរ តារាស្រីរូបនេះ តែងតែទៅហាត់ប្រាណ ដើរលេង ឬហែលទឹកជារៀងរាល់ថ្ងៃ ដែលនាំឱ្យសាច់ដុំតឹងណែនរបស់នាងកាន់តែស្រស់ស្អាត និងមានសុខភាពល្អគួរឲ្យសរសើរ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: Kbizoom