គួរឲ្យច្រណែន! បើកទំព័រឆ្នាំថ្មី ចំណងស្នេហ៍ Mark និង Kimberley កាន់តែរឹងមាំស្អិតរមួត - TrueID

គួរឲ្យច្រណែន! បើកទំព័រឆ្នាំថ្មី ចំណងស្នេហ៍ Mark និង Kimberley កាន់តែរឹងមាំស្អិតរមួត

January 3, 2022

ថៃ៖ កាលពីថ្មីៗនេះ គូស្នេហ៍ដ៏ពេញនិយមនៅក្នុងរង្វង់សិល្បៈកម្សាន្ត រវាង តារាស្រី Kimberley និងគូស្នេហ៍ស្រស់សង្ហា លោក Mark Prin បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញរូបភាពអបអរខួបគម្រប់ ៨ ឆ្នាំ នៃទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរួចមក ។  

ជាងនេះទៅទៀត នៅក្នុងនោះផងដែរ បើកទំព័រឆ្នាំថ្មី អ្នកទាំងពីរកាន់តែធ្វើឲ្យអ្នកទស្សនាមើលឃើញថា គូស្នេហ៍មួយគូនេះបានបញ្ចេញពីពេលវេលាផ្អែមល្ហែមជាមួយគ្នាកាន់តែច្រើន និង រហូតដល់អ្នកគាំទ្រជាច្រើនកាន់តែរំភើបចិត្តជំនួស ថែមទៀតផង។

ជាក់ស្ដែង គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែមានរូបភាពដ៏ផ្អែមល្ហែម ជាពិសេសបន្ទាប់ពីឆ្លងឆ្នាំចូល២០២២នេះ នៅលើគណនីអ៊ីនស្តាក្រាម របស់ Mark Prin បានបង្ហោះរូបភាព កាន់តែល្អូកល្អើនលើសមុន ដោយគ្រាន់តែពីថ្ងៃនៃឆ្នាំថ្មី ពួកគេនៅលំហែកម្សាន្តនៅឯសមុទ្រ បង្កើតអនុស្សាវរីយ៍យ៉ាងកក់ក្តៅជាមួយគ្នា ថែមទាំងបង្ហោះបង្អួតអ្នកគាំទ្រឲ្យលួចច្រណែនមិនស្ទើរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kimberley
Kimberley
Kimberley
Kimberley
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...