ខេត្តពោធិ៍សាត់: រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ឬដែលគេនិយមហៅទឹកធ្លាក់ភ្នំ១០០៥ គឺជាទីកន្លែងកម្សាន្តជាមួយនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសារ និងវីដេអូដែលបានបង្ហោះដោយភ្ញៀវទេសចរណ៍ដែលបានទៅលេងនៅរមណីយដ្ឋាននេះ បានបង្ហាញនូវទិដ្ឋភាព ដ៏គួរសោកស្តាយ ដោយសារតែក្រោយភ្លៀងខ្យល់ខ្លាំង បណ្តាលឲ្យផ្នែកខ្លះនៃរមណីយដ្ឋានខាងលើ រងការខូតខាត ដោយសារកម្លាំងទឹកហូរ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សុំភ្ញៀវទេសចរទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន ក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត ដើម្បីជៀសវាងនៅគ្រោះថ្នាក់ដោយប្រការណាមួយ៕