កូរ៉េខាងត្បូង៖ ក្រុមចម្រៀងស្រីដ៏លេចធ្លោរបស់ YG Entertainment គឺ BLACKPINK ទាក់ទងនឹងឥទ្ធិពល ភាពឆើតឆាយ ភាពអស្ចារ្យ ក្នុងវិស័យជាអ្នកផ្សព្វផ្សាយ ដូច្នេះហើយ វាមិនមែនជារឿងចម្លែកទេ ដែលម៉ាកយីហោថ្លៃៗជាច្រើន ជ្រើសរើសនារីទាំងបួនរូប ធ្វើជាមុខក្រុមហ៊ុនរបស់ពួកគេ។
ជាក់ស្តែងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នៅក្នុងព្រឹត្តិការណ៍លេចឡើងរបស់ Porsche នៅទីក្រុងសេអ៊ូល ការចនារំលេចឈ្មោះ Jennie Ruby Jane ដែលជាមួយនឹង ការឌីហ្សាយជាមួយនឹងសញ្ញា ពពកត្រូវបានគ្របលើជញ្ជាំងនៃគម្រោង Sondewunsch របស់ពួកគេ។
ថ្វីត្បិតតែរូបថតទាំងនោះមិនបានបង្ហាញពីមុខអតិថិជនថ្មីទាំងស្រុងក៏ដោយ ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញភ្លាមៗនោះ ម្ចាស់នៃទម្រង់មុខចំហៀងដែលអាចសម្គាល់បាននៅក្នុងការបង្ហោះនោះ គឺជា BLACKPINK សមាជិក Jennie ដែលនឹងត្រូវសហការជាមួយឡានប្រណីតមួយនេះដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖