កំពុងល្បីខ្លាំង ពេល Miss International 2022 បង្ហាញមុខគូស្នេហ៍សង្ហា ស្មានតែជាបេក្ខភាពប្រលងMister - TrueID

កំពុងល្បីខ្លាំង ពេល Miss International 2022 បង្ហាញមុខគូស្នេហ៍សង្ហា ស្មានតែជាបេក្ខភាពប្រលងMister

December 14, 2022

បរទេស៖ ក្រឡេកឃើញថា បន្ទាប់ពីបានគ្រងមកុដបវរកញ្ញាអន្តរជាតិ Miss International 2022 រួចមក នាង Jasmin Selberg ដែលជាជនជាតិអាល្លឺម៉ង់ ត្រូវបានគេកត់សម្គាល់ និងតាមដានទៅលើការបង្ហាញខ្លួន ក៏ដូចជារូបភាពព័ត៌មានផ្ទាល់ខ្លួន ផ្សេងៗជាបន្តបន្ទាប់ រួមទាំងរឿងទំនាក់ទំនងឯកជន ទៀតផង។

ក្នុងនោះដែរ តាមរយៈគេហទំព័រគាំទ្រកម្មវិធីសម្រស់ Missosology បានចែករំលែករូបភាពបវរកញ្ញាអន្តរជាតិឆ្នាំ ២០២២ នាង Jasmin Selberg ជាមួយនឹងមិត្តប្រុសរបស់នាង ដោយបានដឹងថា គូស្នេហ៍របស់បវរកញ្ញារូបនេះ  មានឈ្មោះថា Park Youngmin ដែលជាជនជាតិកូរ៉េ រស់នៅប្រទេសអាល្លឺម៉ង់ ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ មុខមាត់ដ៏ស្រស់សង្ហារបស់គូស្នេហ៍នាង ដែលនាំឲ្យមានការសរសើរពីអ្នកគាំទ្រជាច្រើន ពោរពេញដោយភាពសាកសមគ្នាទៅវិញទៅមកសម្រាប់គូស្នេហ៍មួយគូនេះ។ ចំពោះរឿងរ៉ាវរបស់អ្នកទាំងពីរ ក៏ត្រូវបានគេដឹងថា Jasmin Selberg បានណាត់ជួប លោក Park Youngmin ជាសាធារណៈ ហើយអ្នកទាំងពីរបានបន្តទំនាក់ទំនងមួយនេះ ជាមួយគ្នាប្រហែល ៤ ឆ្នាំទៅហើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 និងគូស្នេហ៍
Miss International 2022 និងគូស្នេហ៍
Miss International 2022 និងគូស្នេហ៍
Miss International 2022 និងគូស្នេហ៍
Miss International 2022 និងគូស្នេហ៍
Miss International 2022 និងគូស្នេហ៍
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...