កម្សាន្ត៖ តារាចម្រៀង Pop ដ៏ល្បីល្បាញឈ្នះពានជាច្រើន Dua Lipa មានអ្នកគាំទ្រស្រលាញ់ចូលចិត្តស្ដាប់ចម្រៀងរបស់នាងជាច្រើន។ នាងមិនត្រឹមតែជោគជ័យនៅក្នុងវិស័យតន្ដ្រីនោះទេ នាងក៏ជាតារាម៉ូដែលម្នាក់ដ៏ទាក់ទាញផងដែរ។
តារាចម្រៀងស្រីរូបនេះ មានកម្ពស់ខ្ពស់ដែលជារូបរាងដ៏សាកសមទៅតាមស្ដង់ដាតារាបង្ហាញម៉ូត Dua Lipa ធ្លាប់ជាតារាបង្ហាញម្នាក់ពីមុន ក្រោយមកនាងក៏បានចុះកុងត្រាជាមួយផលិតកម្ម Warner Bros និងចេញចម្រៀងដំបូងនៅឆ្នាំ២០១៧ ហើយនាងក៏បានទទួលជោគជ័យមកដល់បច្ចុប្បន្ន។
Dua Lipa បានត្រលប់ទៅធ្វើជា Model ដែលជាអាជីពដំបូងរបស់នាង ដោយថ្មីៗនេះនាងបានចូលរួមដើរបង្ហាញម៉ូតឲ្យផលិតផល Versace ដែលជាប្រ៊េនដ៏ល្បីល្បាញរបស់អ៉ីតាលី។ ជាពិសេស Dua Lipa មានភាពទាក់ទាញជាខ្លាំងជាមួយនឹងឈុតពណ៌ផ្កាឈូក ហើយថែមជាមួយនឹងរូបរាងដ៏ស្រឡូនរបស់នាង។
such an honour to open and close the @Versace show tonight in Milan🫀 a surreal moment I’ll never EVER forget!! Donatella you know i’ll be your Versace girl forever 🔐 #versacefw21 - thank you to the whole team who made tonight possible I am in awe of you and your TEAMS 🤍🤍🤍 pic.twitter.com/A5uH6z5JzZ
— DUA LIPA (@DUALIPA) September 25, 2021