កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ៥ ខែកញ្ញា Kim Woo Rim ដែលគ្រប់គ្នាស្គាល់ថា D.Ark បានចែករំលែករូបថតមួយសន្លឹក នៅលើ Instagram Story របស់លោក ដែលបណ្តាលឱ្យមានភាពចម្រូងចម្រាសមួយ បានកើតឡើង។
ស្របគ្នានោះ អ្នកនិយមលេងអ៊ីនធើណែតម្នាក់បានកត់សម្គាល់ថា រូបថតដែលបង្ហាញពីស្រាបៀរ និងនំផេនខេនរបស់កូរ៉េ ដែលជាម្ហូបរបស់មនុស្សតែងតែញ៉ាំនៅឯកន្លែងផឹកស្រាដូចជាបារជាដើម។
ក្នុងនោះ អ្នកប្រើប្រាស់អ៊ីនធើណែតជាច្រើន បានសម្តែងការខកចិត្តរបស់ខ្លួនដោយសារតែ D.Ark កើតនៅឆ្នាំ ២០០៤ ហើយទើបតែមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ ពួកគេក៏ព្រួយបារម្ភថា ម្ចាស់បារអាចនឹងរងផលប៉ះពាល់ព្រោះ D.Ark នៅតែជាអនីតិជន បើយោងតាមច្បាប់របស់ប្រទេសកូរ៉េ ប្រសិនបើមនុស្សលក់គ្រឿងស្រវឹងដល់អនីតិជនពួកគេអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ និងប្រឈមនឹងការផាកពិន័យ ២០លានវ៉ុន ពីបទរំលោភច្បាប់ការពារយុវជន លើសពីនេះអាជីវកម្មរបស់ពួកគេ ក៏នឹងត្រូវផ្អាកផងដែរយោងទៅតាមច្បាប់នៃច្បាប់អនាម័យ ម្ហូបអាហារ។
គួររំលឹកផងដែរថា កាលពីដើមនៅក្នុងឆ្នាំ២០១៨ ជម្លោះមួយក៏បានផ្ទុះឡើង នៅពេលអតីតមិត្តស្រីរបស់ D.Ark បានចោទលោកថា បានបង្ខំឱ្យរួមភេទពេលដែលនាងមិនចង់ ក្រោយមកអ្នកនិយមលេងអ៊ីនធើណែតជាច្រើនបានបញ្ចេញមតិរបស់ពួកគេ នៅលើអ៊ីនធើណែតថា ៖
ប្រភព : Allkpop