រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតចម្រៀង Cambodian Idol រដូវកាលទី៤នេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ព្រោះបេក្ខជនម្នាក់ៗ សុទ្ធតែមានសមត្ថភាពមិនចាញ់គ្នាប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ម្នាក់ៗសុទ្ធតែមានរូបសម្បត្តិស្រស់សង្ហា ស្រស់ស្អាតសាកសមជាតារាចម្រៀង។
លើសពីនេះទៅទៀត ជឿជាក់ថា បងប្អូនប្រាកដជាដឹងច្បាស់ថា បេក្ខជន ថុល ភិទិ និងបេក្ខជន លឹម តិចម៉េង ជាបេក្ខភាពប្រកួតដែលកំពុងផ្ទុះការគាំទ្រខ្លាំង មកដល់វគ្គនេះ រហូតមានហ្វេនៗបែកចែកបក្សពួក គាំទ្រIdolខ្លួនរហូតដល់ពេលខ្លះមានការវែកញែកលើបណ្តាញសង្គម ប្រៀបធៀបអ្នកទាំងពីរថែមទៀតផង។
យ៉ាងណាមិញ ក្រោយក្លាយជាគូប្រជែងគ្នាក្នុងក្រសែភ្នែកអ្នកគាំទ្រ ក្រឡេកមកមើលអ្នកទាំងពីរវិញហាក់នៅតែស្រឡាញ់រាប់អានគ្នា ដោយថ្មីៗនេះ បេក្ខជន ថុល ភិទិ បង្ហើបថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖