កម្សាន្ត ÷ ដោយសារតែតារាអាស៊ីពូកែថែរក្សាសម្ផស្ស ឲ្យនៅក្មេងវ័យមិនចាស់តាមអាយុ ហេតុដូចនេះហើយទើបបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងពេលដែល តារាទាំងនោះបង្ហាញខ្លួននូវមុខមានស្នាមជ្រាវជ្រួញ។
ជាក់ស្តែងកាលពីថ្ងៃទី ៣០ ខែកក្កដា អត្ថបទមួយដែលមាននិយាយពីការមើលឃើញដ៏គួរឱ្យភ្ញាក់ផ្អើល របស់ Lee Hyo-ri កំពុងអង្រួនចិត្តអ្នកនិយមលេងអ៊ីនធើណែត ដោយសារតែតារាស្រីរូបនេះមានស្នាមជ្រួញនៅជុំវិញមាត់ ភ្នែក និងស្នាមជាំនៅលើមុខរបស់នាង យ៉ាងច្បាស់ ធ្វើឱ្យ Lee Hyo-ri អាយុ ៤៤ ឆ្នាំមើលទៅចាស់ខ្លាំង។
ខណ:ដែលរូបថតទាំងនេះ មិនត្រូវបានបញ្ជាក់ក៏ដោយថាបានកែសម្រួលរឺអត់ តែប្រតិកម្មរបស់អ្នកគាំទ្របង្ហាញពីការភ្ញាក់ផ្អើលមិនល្មមដែរ ព្រោះតែរាល់ដងរូបរាងរបស់ Lee Hyo-ri មើលទៅដូចស្ថិតនៅក្នុងវ័យ ២០ឆ្នាំប៉ុណ្ណោះ៕
ប្រភព: Kbizoom