បរទេស៖ គឺជាដៃគូដ៏ស្និទ្ធស្នាលមួយគូទៀត ដែលអ្នកគាំទ្រជាច្រើន កំពុងអន្ទះសារចង់ឲ្យក្លាយជាគូស្នេហ៍ពិតប្រាកដ សម្រាប់ តារាសម្ដែងវ័យក្មេង Nine Naphat និង Baifern Pimchanok បន្ទាប់ពី បានឃើញសកម្មភាពយ៉ាងចុះសម្រុងគ្នា និងភាពល្អូកល្អើន ដែលអ្នកទាំងពីរធ្លាប់បានរួមការងារជាមួយគ្នាមក។
ប៉ុន្តែ ថ្មីៗនេះ វាហាក់បីដូចជា មានឱកាសកាន់តែច្រើនសម្រាប់អ្នកទាំងពីរ បន្ទាប់ពីពួកគេ បានបញ្ចប់ការចូលរួមក្នុងកម្មវិធី Milan Fashion Week ប្រទេសអ៊ីតាលី និងបានឆ្លៀតពេល ធ្វើដំណើរកម្សាន្តជាមួយគ្នានៅទីក្រុង Milan ដើម្បីបន្ថែមភាពសប្បាយរីករាយទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមកមើល ពីរូបភាពរបស់ Nine និង Baifern វិញ គឺកំពុងតែធ្វើឲ្យមហាជនរំជួ.លចិត្តជំួស ព្រោះពោរពេញទៅដោយភាពផ្អែមល្ហែមតែម្ដង ដែលមានដូចជា កៀកកើយគ្នាញ៉ាំការ៉េម ព្រមទាំងមានរូបភាព Nine កាន់កាបូបដើរទិញឥវ៉ាន់ឲ្យ Baifern ប្រៀបដូចជាគូស្នេហ៍ពិតប្រាកដ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖