ក្រុមតារាចម្រៀងកូរ៉េ 2PM បានស្ងាត់ពីវិស័យចម្រៀងជាក្រុមរបស់ខ្លួនតាំងពីឆ្នាំ២០១៦ ដែលកាលពីម្សិលមិញនេះ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមតារាចម្រៀងមួយនេះ បានបញ្ចេញនូវ Trailer របស់ខ្លួន ផ្អើលអ្នកគាំទ្ររបស់ខ្លួនយ៉ាងខ្លាំង ដែលនៅក្នុងនេះផងដែរសមាជិកទាំង៦នាក់បានស្លៀកពាក់ ក៏ដូចជាបង្ហាញនូវរូបរាងដ៏ស៊ិចស៊ី សាច់ដុំ៦កំណាត់របស់សមាជិកនីមួយៗផងដែរ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុមទី៧របស់ក្រុម2PM នឹងចេញនៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១ ហើយវីដេអូចម្រៀងជាផ្លូវការដែលមានចំណងជើងថា MUST នឹងចេញនៅថ្ងៃតែមួយ ម៉ោង៦ល្ងាច (៤ល្ងាចម៉ោងនៅកម្ពុជា) ដូច្នេះ ប្រិយមិត្តដែលជាហ្វេនៗកុំភ្លេចចូលទស្សនាផងណា៕