នៅចាំក្រុមនេះទេ ក្រុម F(x) ៤នាក់ បានបង្ហោះសារអបអរខួប១២ឆ្នាំនៃការបង្កើតក្រុម - TrueID

នៅចាំក្រុមនេះទេ ក្រុម F(x) ៤នាក់ បានបង្ហោះសារអបអរខួប១២ឆ្នាំនៃការបង្កើតក្រុម

September 6, 2021

កម្សាន្ត៖ ក្រុម F(x) ដែលជាក្រុមតារាចម្រៀងស្រី Kpop ដែលមានឈ្មោះល្បីល្បាញទទួលបានការស្រលាញ់គាំទ្រពីមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន។ ទោះជាមិនបានប្រកាសជាសាធារណៈពីការបំបែកក្រុមរបស់ពួកគេមែន តែF(x)ពិតជាបានបំបែកក្រុមពិតមែន ប៉ុន្ដែសមាជិកក្រុមមិនដែលភ្លេចអបអរខួបនៃការបង្កើតក្រុមរបស់ពួកគេឡើយ។

  អតីតសមាជិកក្រុម F(x) 
  អតីតសមាជិកក្រុម F(x) 

កាលពីថ្ងៃទី០៥ ខែកញ្ញាម្សិលមិញនេះ អតីតសមាជិកក្រុម F(x) ដែលសល់គ្នា៤នាក់បានបង្ហោះសារនៅក្នុងគណនីផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអបអរខួប១២ឆ្នាំនៃការបង្កើតក្រុមនេះឡើង។ ជាពិសេសនៅក្នុងសាររបស់ពួកគេម្នាក់ៗសុទ្ធបង្ហាញពីការអរគុណដល់អ្នកគាំទ្រនិងភាពនឹករលឹកចំពោះសមាជិករបស់ពួកគេផងដែរ។

  អតីតសមាជិកក្រុម F(x) ទាំង៤នាក់ 
  អតីតសមាជិកក្រុម F(x) ទាំង៤នាក់ 

អ្វីដែលធ្វើឲ្យមហាជនចាំមិនភ្លេចនោះគឺ ការអវត្តមានរបស់ Sulli ជាសមាជិកម្នាក់ដែលហ្វេនៗស្រលាញ់ខ្លាំង បើទោះបីជាសមាជិកក្រុមនៅសល់តែ៤នាក់ក៏ដោយក៏ក្ដីស្រលាញ់និងការនឹករលឹករបស់អ្នកគាំទ្រនៅតែមានចំពោះក្រុម F(x) មិនអន់ថយឡើយ៕ 

ក្រឡេកមកមើលការបង្ហោះសាររបស់អតីតសមាជិកក្រុមនីមួយៗនៅក្នុងគណនី Instagram របស់ក្រុម F(x)៖ 

១.​ Amber 

២. Krystal

៣. Luna

៤. Victoria 

ប្រភពពី៖ allkpop

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...