ឡូយណាស់! Pleng សហការជាមួយក្រុមហ៊ុនយក្ស YG Entertainment ហ្វេនៗ Kpop នឹងអាចស្តាប់បទកូរ៉េល្បីៗ ដោយសេរីនៅលើ Pleng - TrueID

ឡូយណាស់! Pleng សហការជាមួយក្រុមហ៊ុនយក្ស YG Entertainment ហ្វេនៗ Kpop នឹងអាចស្តាប់បទកូរ៉េល្បីៗ ដោយសេរីនៅលើ Pleng

June 9, 2022

ភ្នំពេញ៖ Pleng ជាកម្មវិធីស្តាប់ចម្រៀងដំបូងគេនិងលេខ ១ នៅកម្ពុជាដែលមានចម្រៀងជាតិនិងអន្តរជាតិជាងមួយលានបទ។ 3 ខែក្រោយនេះយើងឃើញថា​ Pleng មានអ្នកប្រើប្រាស់ជាង 1លាន 3សែននាក់ ជាមួយនឹងតារាចម្រៀងជាតិ និងអន្តរជាតិជាង 10,000 រូបទូទាំងពិភពលោក។ ថ្មីៗនេះ Pleng ក៏បានអាប់ដេតកម្មវិធីរបស់ខ្លួនឲ្យកាន់តែពិសេសអស្ចារ្យជាមួយនឹងមុខងារថ្មីប្លែកជាងគេបង្អស់ចំនួន4 ​ដើម្បីឲ្យការស្តាប់ចម្រៀងកាន់តែស៊ីចង្វាក់។

អ្នកទាំងអស់គ្នានៅចាំPMA2022 អត់? កម្មវិធីដែលប្រព្រឹត្តទៅយ៉ាងកក្រើកកាលពីខែមីនានេះ ដែលជាកម្មវិធីប្រគល់ពានជូនតារានៃព្រះរាជាណាចក្រកម្ពុជាដ៏ធំប្រចាំឆ្នាំដែលមិនធ្លាប់មានពីមុនមកជាពិសេសមានពានរហូតដល់ 14 ពានឯណោះ។ ​ហើយ​នៅក្នុង​ថ្ងៃកម្មវិធីSmart Consumers Event ស្មាត​ក៏បាន​ប្រកាស​ប្រាប់ផងដែរថាកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំប្រទេសនេះ​ក៏នឹងត្រលប់មកវិញដោយ​នឹង​ធ្វើឡើងពិសេសនិង​ធំ​ជាង​ឆ្នាំដំបូង2022នេះទៅទៀត។

Pleng
Pleng
Pleng
Pleng

ជាមួយគ្នានេះដែរកញ្ញា TEP Chansophea ក៏បាន​បង្ហាញ​ជាផ្លូវការ​នូវ​មុខងារថ្មីទាំង ៤ របស់ Plengផងដែរ។

សូមណែនាំអ្នកទាំងអស់គ្នាទៅកាន់មុខងារទី 1 គឺ“Pleng Point”។ ចាប់ពីពេលនេះតទៅរាល់ការស្តាប់ចម្រៀងនៅលើPleng អ្នកនឹងទទួលបាន Pleng Pointជាច្រើន។អ្នកអាចសន្សំ​ Pleng Point នេះដើម្បីប្តូររង្វាន់និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផង។ រីឯមុខងារទី 2 នោះគឺ​ “Refer& Earn”​ ធ្វើការណែនាំ Pleng ទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារអ្នកដើម្បីទទួលបាន500 Pleng Point ភ្លាមៗ។

Pleng
Pleng

ចំណែកឯមុខងារទី3 គឺកាន់តែពិសេស​ ដោយលោកអ្នកអាចប្រើប្រាស់​ Pleng ជាប្រូហ្វាល់របស់ខ្លួនបង្កើតបញ្ជីចម្រៀង​ ចែករំលែក ឬទាញយកបញ្ជីចម្រៀងរបស់អ្នកដ៏ទៃមកស្តាប់ដោយមិនត្រូវការអ៊ីនធឺណេតឡើយ។ អ្នកចូលចិត្តចម្រៀងប្រាកដជាត្រូវម៉ាច់ជាមួយមុខងារទី 4គឺ “Pleng Lyric”។មុខងារនេះអនុញ្ញាតឲ្យង្នកស្តាប់ចម្រៀងបណ្តើរ ច្រៀងតាមជាមួយប៉ារ៉ូលចម្រៀងបណ្តើរកាន់តែមានភាពសប្បាយរីករាយ។

Pleng
Pleng

អ្វីដែលកាន់តែស៊ុបប្រាយមែនទែននោះគឺការប្រកាសPleng និង​ ផលិតកម្មយក្សដ៏ធំមួយនៅឯប្រទេសកូរ៉េ គឺ YG Entertainment បានសហការគ្នាដោយពេលនេះកម្មវិធី Plengនឹងមានបញ្ជីបទចម្រៀងទាំងអស់របស់YG ដែលលោកអ្នកអាចចាក់ស្តាប់បានដោយឥតគិតថ្លៃនៅលើPleng។ វ៉ោវ! អស្ចារ្យខ្លាំងមែនទែន ក្នុងពេលឆាប់ៗខាងមុខនេះលោកអ្ន​កអាចស្តាប់បទចម្រៀងទាំងអស់របស់ផលិតកម្ម YG បានដោយសេរីដោយឥតគិតថ្លៃនិងគ្មានដែនកំណត់។

នេះពិតជា​ជោគជ័យ​ដ៏ធំមួយ​សម្រាប់​Pleng ពិត​ប្រាកដមែន​ដែល​អាច​រួមដៃគ្នាជាមួយ​ក្រុមហ៊ុនយក្សក្រៅស្រុកបែបនេះ។

យ៉ាងណាក៏ដោយទោះបីកម្មវិធីPleng ជា​កម្មវិធីស្ដាប់ចម្រៀងលេខ1 នៅកម្ពុជារួម​ជាមួយ​មុខងារ​ថ្មីៗពិសេសៗហើយក៏ដោយ ក៏​Pleng នឹង​នៅតែ​ព្យាយាម​បង្កើតនិង​ស្វែង​រក​អ្វីដែលថ្មី និងប្លែក​លើសគេជូន​ដល់​អ្នក​ប្រើប្រាស់ទាំង​ឡាយ​ឥតឈប់ឈរនោះដែរ៕

Pleng
Pleng
Pleng
Pleng
Pleng
Pleng
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...