កម្សាន្ត ÷ នៅថ្ងៃទី ១២ ខែមេសា Moon Ga-young បានបង្ហោះរូបថតជាច្រើននៅលើ Instagram រួមជាមួយនឹង caption ថា «Two one three»។
នៅក្នុងរូបថតនោះ Moon Ga-young បានថតរូបភាពនៃការថត selfie របស់នាងនៅក្នុងកញ្ចក់ ដែល Moon Ga-young បានពាក់ជាមួយនឹងអាវអំបោះ និងខោខូវប៊យ លើសពីនេះទៅទៀត នាងបានទាក់ទាញចំណាប់អារម្មណ៍ដោយស្លៀកសម្លៀកបំពាក់ខ្លី បង្ហាញចង្កេះអង្ក្រង បញ្ចេញដើមទ្រូងយ៉ាងច្បាស់។
គួររំលឹកផងដែរថា Moon Ga-young នឹងត្រលប់មកវិញដោយការបង្ហាញខ្លួន ក្នុងរឿងភាគថ្មីរបស់ tvN នៅថ្ងៃច័ន្ទដល់ថ្ងៃអង្គារ «Link: Eat, Love, Kill» ដែលគ្រោងនឹងចាក់ផ្សាយនៅខែឧសភា ខាងមុខ៕
ប្រភព: Kbizoom