សម្ដែងដប់ម្ភៃរឿងហើយមិនល្បី! Lee Yoo Mi មកល្បីក្នុងរឿង Squid Game - TrueID

សម្ដែងដប់ម្ភៃរឿងហើយមិនល្បី! Lee Yoo Mi មកល្បីក្នុងរឿង Squid Game

September 28, 2021

កម្សាន្ត៖ ទស្សនិកជនដែលចូលចិត្តទស្សនិករឿងភាគកូរ៉េនិងមហាជនដែលតាមដាននៅក្នុងបណ្ដាញសង្គមកំពុងតែចាប់អារម្មណ៍ទៅលើខ្សែភាពយន្ដ Squid Game។ រឿងភាគមួយនេះទទួលបានភាពល្បីល្បាញក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយវាក៏បានផ្លាស់ប្ដូរជីវិតតួអង្គដែលសម្ដែងក្នុងរឿងនោះឲ្យល្បីទៅតាមនោះដែរ។

 Lee Yoo Mi
 Lee Yoo Mi

តួអង្គ Player 240 ដែលសម្ដែងដោយ Lee Yoo Mi បានទាក់ទាញទស្សនិកជនឲ្យដក់ចិត្តនឹងសាច់រឿងតាមរយៈការសម្ដែងដ៏ល្អរបស់នាង។ ថ្វីត្បិតតែតួអង្គដែល Yoo Mi សម្ដែងគឺជាតួអង្គតូចតាចក៏ពិតមែន ប៉ុន្ដែនាងមានចំនុចពិសេសដែលធ្វើឲ្យនាងទទួលបានការគាំទ្រនិងមានមហាជនស្គាល់ច្រើនត្រឹមតែមួយប៉ព្រិចភ្នែក។​

 Lee Yoo Mi
 Lee Yoo Mi

តារាសម្ដែងស្រី Lee Yoo Mi ចូលវិស័យភាពយន្ដតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ប៉ុន្ដែនាងបានត្រឹមតែសម្ដែងជាតួអង្គតូចតាចនឹងចេញមុខតិចតួចប៉ុណ្ណោះនៅក្នុងរឿង។ តារាស្រីរូបនេះគឺជាសិល្បករជើងចាស់ម្នាក់ដែលឆ្លងកាត់បទពិសោធន៍ក្នុងវិស័យភាពយន្ដជាង ១០រឿង និងរឿងភាគចំនួន១៤រឿងផងដែរ។ 

 Lee Yoo Mi
 Lee Yoo Mi
 Lee Yoo Mi
 Lee Yoo Mi

មិនយូរប៉ុន្មាន បន្ទាប់ពី​ Yoo Mi បានបង្ហាញមុខក្នុងរឿងកូរ៉េ Squid Game នេះភ្លាម នាងស្រាប់តែកើនប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ បើទោះបីជាអ្នកចេញមុខសម្ដែងខ្លីៗបន្ដិចបន្ដួចក៏ពិតមែន។ យោងតាមបណ្ដាញសង្គម Instagram គណនីរបស់ Yoo Mi កើនអ្នកចុចតាមដានជាច្រើនដល់ទៅ ២លាននាក់ជាងដែលពីមុនមកមានមិនដល់១លាននាក់ផង៕

 Lee Yoo Mi
 Lee Yoo Mi
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...