ទូកទៅកំពង់នៅ! មេីលរូបចាស់ៗវិរៈសិល្បករជំនាន់មុន​ ដែលមហាជនចងចាំ មិនងាយភ្លេច - TrueID

ទូកទៅកំពង់នៅ! មេីលរូបចាស់ៗវិរៈសិល្បករជំនាន់មុន​ ដែលមហាជនចងចាំ មិនងាយភ្លេច

July 2, 2021

ភ្នំពេញ៖ ជាការពិតណាស់ ​តារាចម្រៀងដែលជាវិរៈសិល្បៈករ សិល្បៈការិនីទាំងប៉ុន្មានរូបខាងក្រោមនេះ កាលពីអំឡុងឆ្នាំ១៩៦០ ពួកគាត់សុទ្ធសឹងតែមានឈ្មោះល្បីល្បាញខាងបញ្ចេញសំនៀងច្រៀងបានយ៉ាងពីរោះលន្លង់លន្លោច គ្រប់បទស្ដាប់មិនចេះជិនណាយនោះឡើយ។

ប៉ុន្តែក្រោយមកទៀត បន្ទាប់ពីប្រទេសមានសង្រ្គាម ជាអកុសលតារាចម្រៀងទាំងនោះក៏បានបាត់បង់ជីវិតអស់ទៅ ដោយបានបន្សល់ស្នាដៃសិល្បៈ បទចម្រៀងពីរោះៗ និងអនុស្សាវរីយ៍ជាច្រើនទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបានស្ដាប់និងស្គាល់ដក់ជាប់ក្នុងក្រៅអៅដួងចិត្តគ្មានថ្ងៃបំភ្លេចបានរហូតមកទល់សព្វថ្ងៃនេះ។

ជាពិសេស បើតាមប្រភពមួយចំនួនបានធ្វើការស្រាវជ្រាវរកឃើញរូបភាពភាពចាស់ៗរបស់វិរៈសិល្បៈជំនាន់មុនទាំងនោះ ហើយយើងយកមកមើលនាពេលបច្ចុប្បន្ន ពេលបានឃើញហើយយើងពិតជាមានក្ដីនឹករឮក និងស្រណោះដល់ពួកគាត់ជាពន់ពេក ព្រោះគ្រប់រូបភាពនីមួយៗរបស់ពួកគាត់ដែលសល់កាលពីសង្គមចាស់នោះ ពួកគាត់ពិតជាមានសម្រស់ស្រស់សង្ហា ស្រស់សោភា មានស្នាមញញឹមមានមន្តស្នេហ៍ខ្លាំងតែម្ដង។ ទោះបីជាពេលនេះគ្មានវត្តមានពួកគាត់នៅទីនេះទៀតក៏ដោយ តែការចងចាំរូបភាពរបស់ពួកគាត់នៅតែដិតដាមក្នុងចិត្តកូនខ្មែរជានិច្ចផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

១.លោក អ៊ឹង ណារី 

លោក  អ៊ឹង ណារី 
លោក  អ៊ឹង ណារី 

២.លោក អ៊ឹង យ៉េង

លោក អ៊ឹង យ៉េង
លោក អ៊ឹង យ៉េង

៣.លោកស្រី ហួយ មាស

លោកស្រី ហួយ មាស
លោកស្រី ហួយ មាស

៤.លោកស្រី ប៉ែន រ៉ន

លោកស្រី ប៉ែន រ៉ន
លោកស្រី ប៉ែន រ៉ន

៥.លោកស្រី រស់ សេរីសុទ្ធា

លោកស្រី រស់ សេរីសុទ្ធា
លោកស្រី រស់ សេរីសុទ្ធា

៦.លោក ស៊ិន ស៊ីសាមុត

លោក ស៊ិន ស៊ីសាមុត
លោក ស៊ិន ស៊ីសាមុត

រូបភាពពី៖ Andrew S Huy និងមួយចំនួនទៀតបានមកពី Google

ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...