ចិន៖ កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា រាជអាជ្ញានៅក្នុងប្រទេសចិន បានចោទប្រកាន់ជាផ្លូវការ ចំពោះ លោក Alvin Chau ដែលជាតារាសម្ដែងជើងចាស់និងជាមហាសេដ្ឋីកាស៊ីណូម៉ាកាវ រួមទាំងអ្នកសមគំនិត ២១ នាក់ផ្សេងទៀតពី បទឧ.ក្រិ.ដ្ឋ. នៃការបង្កើតក្រុមឧ.ក្រិ.ដ្ឋ.ជន ព្រមទាំងរៀបចំល្បែងស៊ីសងខុសច្បាប់ និងលាងលុយកខ្វ.ក់។
មិនត្រឹមតែប៉ុណ្ណោះ ខាងតុលាការកំពុងកំណត់ពេលសវនាការ ជាសាធារណៈ លើសំណុំរឿងរបស់លោក។ ហើយយោងតាមលទ្ធផលនៃការស៊ើបអង្កេត ក្រុមឧ.ក្រិ.ដ្ឋ.ជនរបស់ Alvin Chau បានទាញយកផលប្រយោជន៍ពីសកម្មភាពល្បែងស៊ីសងស្របច្បាប់នៅម៉ាកាវ ដើម្បីបង្កើតវេទិកាភ្នាល់អនឡាញខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីន។
ដោយឡែក តាមរយៈប្រភព 163 ថែមទាំងបានលើកឡើងថា លោក Alvin Chau អាចនឹងត្រូវប្រឈមមុខ នឹងការជាប់ព.ន្ធ.នា.គារ ជាង ២០ ឆ្នាំ។ ជាពិសេស ឧ.ក្រិ.ដ្ឋ.កម្ម ក្នុងការបង្កើតក្រុមឧ.ក្រិ.ដ្ឋជនតែមួយមុខនោះ នឹងត្រូវផ្តន្ទាទោ.សដាក់ ព.ន្ធ.នា.គារ ជាអតិបរមា ប្រមាណ ១២ឆ្នាំ តាមក្រមព្រហ្មទណ្ឌប្រទេសចិន។
គួររំឮកផងដែរថា កាលពីនៅខែវិច្ឆិកា ឆ្នាំ ២០២១ លោក Alvin Chau ត្រូវបានចាប់ខ្លួនជាផ្លូវការ។ បន្ទាប់មក ជនជាប់ចោទទាំង ២១នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធក្នុងសំណុំរឿងនេះ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេត ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖