ភ្នំពេញ៖ ពិតណាស់ ក្រោយលែងលះរួចមក មហាជនផ្ទុះការគាំទ្រជាខ្លាំង ពីសម្រស់របស់ អ្នកនាង ដេត ម៉ាលីណា ដោយសារតែ រូបនាងនិយមតុងតែងខ្លួន ឃ្យូតៗគួរឲ្យស្រលាញ់ លើសពីនេះទៅទៀត ទឹកមុខនិងការលែងខ្លួនរឹតតែឡូយឆាយ ថែមទាំងញឹកញាប់ក្នុងការបង្ហាញខ្លួនលើបណ្ដាញសង្គមផងដែរ។
ជាមួយគ្នានេះ អ្នកនាង ដេត ម៉ាលីណា ត្រូវបាន មហាជនលើបណ្តាញសង្គម តែងកោតសរសើរពី សមត្ថភាពរកស៊ី និងភាពរឹងមាំ បើទោះបីជា លែងលះត្រូវចិញ្ចឹមកូនទាំំង៣ ដោយខ្លួនឯងមែន តែ រូបនាង តែងបង្ហាញស្នាមញញឹម ផ្តល់ភាពកក់ក្តៅឲ្យកូនៗជានិច្ច។
អ្វីដែលកាន់តែពិសេសនោះ ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានតុបតែងខ្លួនក្នុងឈុតប្រពៃណីកូនក្រមុំ បញ្ចេញភាពស្រស់សោភា ស្អាតបែបស្រទន់ បូករួមនឹងសាច់ដ៏សខ្ចីផងនោះ ធ្វើឲ្យ បងប្អូនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរូបភាពទាំងនោះ មើលទៅកាន់តែស្រស់ស្អាតប្លែក មើលមិនចង់ស្គាល ថាជា ដេត ម៉ាលីណា និងទាក់ទាញជាខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖