Yang Mi បោះសម្តី បើមានមនុស្សប្រុសស្រលាញ់ ព្រោះតែលុយ នាងរីករាយនឹងឲ្យគេបោ.ក! - TrueID

Yang Mi បោះសម្តី បើមានមនុស្សប្រុសស្រលាញ់ ព្រោះតែលុយ នាងរីករាយនឹងឲ្យគេបោ.ក!

May 10, 2022

ចិន៖ កាលពីថ្មី ៗ នេះ មហាជន បាននាំគ្នា​លើកធ្វើជា ប្រធានបទមួយ នៃទស្សនៈរបស់តារាសម្តែងស្រី Yang Mi ជុំវិញរឿងស្នេហា និងលុយ ដែលរូបនាង បានលើកឡើងថា វាពិតជាល្អណាស់ ដែលមានបុរសណាម្នាក់ដែលស្រលាញ់នាង ព្រោះតែដើម្បីលុយ។

ជាក់ស្តែង បានចូល​រួម​ក្នុង​កម្មវិធី​មួយ  អ្នកម្តាយរូបនេះ ត្រូវ​បាន​ពិធីករ​សួរ​ថា​៖ តើ​នាង​គិត​ថា​យ៉ាងណា បើបុរសមករកនាងដើម្បីលុយ តើនាងគិតយ៉ាងណានោះ មិនបង្អង់យូរ រូបនាងបានឆ្លើយតបភ្លាមៗដោយបានលើកឡើងថា៖

ក្រោយទស្សនះរបស់នាង លើកឡើងបែបនេះ នៅលើបណ្ដាញសង្គម ទស្សនិកជនបានសរសើរ ទៅដល់ Yang Mi ថាជាមនុស្សដែលមាន IQ ខ្ពស់ ឆ្លើយតបយ៉ាងងាយ មិនស្ទាក់ស្ទើរ ជានារីឯករាជ្យ និងមានគំនិតរីកចម្រើន ជឿនលឿន ក្នុងការសម្រេចគោលការណ៍ជាខ្លួននាង។

ដូចប្រិយមិត្តដឹងស្រាប់ហើយ តារាសម្តែងស្រី Yang Mi ត្រូវបានទទួលស្គាល់ជា តារាស្រីជួរមុខ ដោយបច្ចុប្បន្ន​នេះ ត្រូវបានឲ្យដឹង អ្នកមេម៉ាយរូបនេះ ជា​សិល្បករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ នៅក្នុងវិស័យកម្សាន្តប្រទេសចិន។

នេះមិនមែនប្រភពចំណូល ត្រឹមតែជា​តារា​សម្ដែង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ Yang Mi ក៏​បានបណ្តាក់ទុននៅក្នុងក្រុមហ៊ុនកម្សាន្ត Gia Hung Media ក្នុងដៃ ដែលតម្លៃរបស់ក្រុមហ៊ុនត្រូវបានប៉ាន់ស្មានថាមានតម្លៃរហូតដល់ ៥ ពាន់លានយន់ (ប្រហែល ៧០០ លានដុល្លារ)៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...