ទើបសេពគប់គ្នា អៀ ម៉េងលិ បង្ហើបនឹងភ្ជាប់ពាក្យនៅឆ្នាំក្រោយនេះ - TrueID

ទើបសេពគប់គ្នា អៀ ម៉េងលិ បង្ហើបនឹងភ្ជាប់ពាក្យនៅឆ្នាំក្រោយនេះ

December 14, 2022

រាជធានីភ្នំពេញ ៖ នរណាមិនសរសើរ ទើបបែកពីសង្សារចាស់ស្រឡាញ់គ្នារាប់ឆ្នាំ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែតារាស្រីស៉ិ.ចស៊ី អៀ ម៉េងលិ បើកបង្ហាញមុខគូស្នេហ៍ថ្មី ជាបុរសកំពូលសង្ហា ថែមទាំងជាកូនប្រុសក្នុងត្រកូលមន្ត្រីរាជការខ្ពស់ និងមានទ្រព្យសម្បត្តិហូរហៀទៀតផង។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ បើទោះបីទើបបើកចំហពីទំនាក់ទំនងនេះក្តី តែម្តងនេះ ហាក់ដូចជាច្បាស់លាស់ខ្លាំងណាស់ ដោយរូបនាងនិងគូស្នេហ៍ជាប្រុសស្អាត តែងបង្ហាញរូបភាពស្និទស្នាលនឹងគ្នា ពិសេសគឺក្នុងចង្កោមគ្រួសារទាំងសងខាងថែមទៀតផង។

យ៉ាងណាមិញ រូបនាងបានបង្ហើបថា រូបនាងនិងគូស្នេហ៍មានគម្រោងភ្ជាប់ពាក្យនាឆ្នាំ២០២៣នេះមែន ប៉ុន្តែសម្រាប់គម្រោងរៀបការនៅមិនទាន់គិតគូរនៅឡើយ តួយ៉ាងរូបភាពថតឈុតប្រពៃណីខ្មែរថ្ងៃមុននោះ គ្រាន់តែជាការថតស្បតពាណិជ្ជកម្មតែប៉ុណ្ណោះ មិនមែនជារូបថតPre-Wedding របស់ខ្លួនឡើយ។

ជាមួយគ្នា រូបនាងក៏សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះរូបនាងលែងទទួលការងារថតរឿងហើយ ទទួលតែការថតស្បតប៉ុណ្ណោះ ព្រោះមិនចង់ឲ្យគូស្នេហ៍មិនសប្បាយចិត្ត ដែលនេះបញ្ជាក់ច្បាស់ថា ពេលនេះរូបនាងផ្តាច់ខ្លួនមួយទំហឹងពីអាជីពជាតារាសម្តែងទៅហើយ។ តួយ៉ាង រើសគូស្នេហ៍ម្តងនេះ តារាស្រី អៀ ម៉េងលិ ត្រូវគេពោលពាក្យសរសើរមិនផុតពីមាត់ រើសបានគូស្នេហ៍ល្អមើលទៅស្រឡាញ់ថ្នាក់ថ្នមរូបនាងខ្លាំង ហើយចាស់ទុំសងខាងដឹងឮថែមទៀតផង គួរឲ្យច្រណែនខ្លាំង៕

ប្រភព ៖ Lee News

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី អៀ ម៉េងលិ
តារាស្រី អៀ ម៉េងលិ
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាស្រី អៀ ម៉េងលិ និងគូស្នេហ៍
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...