ថៃ៖ ថ្មីៗនេះ តារាស្រី Sitang ហៅ យាយគ្រវីសក់ បានធ្វើឲ្យហ្វេនៗមិនតិចនាក់ឡើយ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងបានបង្ហាញពីការវះកាត់កែសម្ផស្ស ក៏ដូចជាចង់ឃើញពីមុខមាត់របស់នាង ក្រោយពីបានកែកុនរួចរាល់ ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីបានកែមុខរួចរាល់មិនបានប៉ុន្មាន នាង ក៏បានបង្ហាញពីមុខមាត់របស់ខ្លួនសារជាថ្មី ដែលអាចនិយាយបានថា មើលទៅមុខមាត់របស់នាង ក៏បានកាត់បន្ថយការហើយយ៉ាងឆាប់រហ័ស និងមើលទៅកាន់តែក្មេងជាងមុន ទៀតផង។
ចំណែកឯ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានចូលមកលើកទឹកចិត្ត ព្រមទាំងរង់ចាំមើលពីសម្រស់របស់នាង ក្រោយពីបានជាសះស្បើយពីការវះកាត់ នៅពេលឆាប់ៗខាងមុខនេះ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖