Mint បែរជាឆ្លើយបែបនេះ ពេលសួរនាំរឿងទៅមង្គលការ​ MarkនិងKim - TrueID

Mint បែរជាឆ្លើយបែបនេះ ពេលសួរនាំរឿងទៅមង្គលការ​ MarkនិងKim

May 5, 2022

ថៃ៖ ជាមួយនឹងរឿងរ៉ាវស្នើសុំរៀបការកាលពីពេលកន្លងទៅ របស់ តារាប្រុស លោក Mark Prin ទៅកាន់គូស្នេហ៍ Kimberley បានធ្វើឲ្យមនុស្សជាច្រើនរំជួ.លចិត្ត និងបានអបអរសាទរចំពោះគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ។ 

យ៉ាងណាមិញ បើនិយាយដល់មិត្តៗរបស់តារាប្រុសស្រីអ្នកទាំងពីរនេះ ក៏មិនភ្លេចចូលរួមបង្ហាញពីភាពរីករាយជាមួយគ្នានោះដែរ ដោយនៅក្នុងចំណោមនោះ តារាស្រី Mint Chalida បានធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធឺណិត​ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានសរសេរខមិន អបអរសាទរចំពោះពេលវេលាដ៏ពិសេសរបស់ Mark និង Kimberley ទៀតផង។ 

ដោយឡែក ជាមួយនឹងការអបអរនេះ បែរជាបានធ្វើឲ្យមហាជនជាច្រើន នៅតែងឿងឆ្ងល់ថាតើពួកគេ អាចនឹងមានឱកាសបានឃើញរូបភាព តារាស្រី Mint ធ្វើដំណើរទៅចូលរួមពិធីមង្គលការ របស់គូស្នេហ៍មួយនេះ ដែលនឹងរៀបចំឡើងនៅពេលខាងមុខនេះ។ 

មិនធ្វើឲ្យអ្នកគាំទ្ររង់ចាំយូរឡើង ថ្មីៗ​នេះ Mint Chalida ក៏បានចេញមុខ​ឆ្លើយ​សំណួរ​ជុំវិញ​បញ្ហា​បែបនេះ​ ដោយបានបង្ហើបថា នាងពិតជាសប្បាយរីករាយចំពោះអ្នកទាំងពីរ ព្រមទាំងលើកឡើងថា នាងពិតជាទៅចូលរួមពិធីមង្គលការ ប្រសិនបើពួកគេទាំងពីរ អញ្ជើញនាងឲ្យទៅចូលរួម ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Mint
Mint
Mint
Mint
Mint
Mint
Mint
Mint
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...